រថយន្តឡិចសុីសនិងតាកូម៉ា​ ព្រលះគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿងបានបើកទៅបុកជាមួយរថយន្តឡិចសុីសRX300មួយគ្រឿងទៀតត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែង ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចសីុស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-5423 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ភ្លាមនោះក៏មានរថយន្តតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y-5431 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿងនឿនក៏ជ្រុលបុករថយន្តឡិចសីុសពេញទំហឹងចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងបានធ្វើការសម្រួលគ្នាអស់រយៈពេលយ៉ាងយូរតែមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌរងចាំដោះស្រាយបន្ត៕

img_8670 img_8669 img_8674 img_8673 img_8671

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print