បង្រ្កាបបទល្មើសនេសាទប្រភេទ មងត្រីប្រម៉ានៅតំបន់អភិរក្ស អតីតឡូត៍នេសាទលេខ៦

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការកិច្ចចម្រុះខេត្តពោធិ៍សាត់ចុះបង្រ្កាបបទល្មើសនេសាទខុស ច្បាប់ប្រភេទមងត្រីប្រម៉ា ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទជាក់ស្តែងក្នុងតំបន់ អភិរក្ស ជលផល អតីតឡូត៍នេសាទលេខ៦ ប្រគល់ឲ្យមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផល កណ្ដៀងចាត់ការបន្ត ។ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ក្នុងតំបន់អភិរក្សជលផល អតីតៈឡូត៍នេសាទលេខ៦ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុក កណ្ដាង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តន៍បានឲ្យដឹងថា ជាលទ្ធផលបង្រ្កាបបាន កាណូតមានផ្ទុកដឹកឧបករណ៍មងត្រីប្រម៉ា និងសម្ភារផ្សេងៗ ដែលកំពុងធ្វើសកម្មភាព ប្រព្រិត្តជាក់ស្តែងចំនួន១គ្រឿង ជនសង្ស័យជនជាតិវៀតណាមកំពុងប្រព្រឹត្ត៤នាក់ផងដែរ ។ វត្ថុតាងទាំងនេះប្រគល់ទៅឲ្យមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្តៀង ដើម្បីយកទៅចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ប៉ឹមពិន

...

09c07e7d-3680-43f5-ae90-f8a8618212fd ab19d6b2-2cdf-4bdf-a8d7-8748c8f8a1c9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print