សិល្បករកកកុញថ្ងៃសម្ពោធនខ្សែភាពយន្ត “កំណត់ហេតុនាងនាថ”

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តទី១របស់ផលិតកម្មឥន្ទ្រានិម្មិទគឺរឿង”កំណត់ហេតុនាង នាថ”បានសម្ពោធប្រកាសចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២២ខែវិច្ឆិកានេះ។ មានសិល្បករជាច្រើនរយនាកចូលរួមព្រឹត្តិការណ៍សម្ពោធខ្សែភាពយន្តខ្នាតធំនេះ ហើយពួកគេលើកឡើងថាខ្សែភាពយន្តនេះនឹងធ្វើឲ្យកក្រើកអស់អ្នកទស្សនានាចុងឆ្នាំ២០១៦នេះ។

សិល្បករដែលជាតារាសម្តែង តារា ចម្រៀង តារាបង្ហាញម៉ូត ពិធីករ យ៉ាងច្រើនបានធ្វើឲ្យមានការភ្ញាក់ផ្អើលគ្រាដែលកម្ម វិធីសម្ពោធខាងលើត្រូវបានរៀបចំនៅផ្សារទំនើប TK Avenue ជាមួយនឹងកម្មវិធីសិល្បៈមួយចំនួន។

កញ្ញា ណាតាហ្សា ដែលជាតារាសម្តែងជនជាតិខ្មែរអ៊ីស្លាមនិងជាតួឯកក្នុងខ្សែភាពយន្តខាងលើនេះបានបញ្ជាក់ថា នាងពិតជារីករាយក្រោយពីសម្តែងខ្សែភាពយន្តនេះចប់ ហើយដាក់បញ្ចាំងជាផ្លូវការនៅពេលនេះ ។ នាងថាជាខ្សែភាពយន្តដែលល្អ ផលិតឡើងក្រោមបច្ចេកទេសនិងកច្នៃ ប្រឌិតកម្រិតខ្ពស់របស់កូនខ្មែរ នឹងធ្វើឲ្យ ខ្សែភាពយន្តនេះកា្លយជាខ្សែភាពយន្តល្អមើលបំផុតនៅចុងឆ្នាំនេះ។ នាងបញ្ជាក់ថាបើទោះបីជាឆ្លងកាត់ការផលិតអស់រយៈពេលជាច្រើនខែ និងជួបការលំបាកច្រើនប៉ុន្តែ ទាំងផលិតករ សិល្បករ ក្រុមការងារបច្ចេកទេសទាំងអស់ពេញចិត្តនិងបំពេញដើម្បីប្រាកដថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

លោក ចាន់ណា រ៉ូណាន់អ្នកនិពន្ធ និង ដឹកនាំរឿងវ័យក្មេងបានបញ្ជាក់ថា ឆ្លងកាត់ការងារលំបាកច្រើនសម្រាប់ការផលិតខ្សែភាពយន្តនេះ ប៉ុន្តែអ្វីដែលទទួលបានគឺគុណ ភាពខ្សែភាពយន្តមួយដែលអាចឲ្យអ្នក ទស្សនាជក់ចិត្តដិតអារម្មណ៍។ អ្វីដែលលោកចង់បញ្ជាក់ផងដែរនោះគឺ”កំណត់ហេតុនាងនាថ”កែច្នៃនិងដកស្រង់ចេញពីរឿងបុរាណខ្មែរមិនមែនចម្លងពីប្រទេសថៃទេព្រោះតែរឿងនេះគឺជារឿងរបស់ខ្មែរមិនមែនជារឿងថៃនោះទេ។ លោកបញ្ជាក់ថា នៅមានរឿងព្រេងជាច្រើនទៀតដែលជារឿងរបស់ខ្មែរ ហើយលោកក៏នឹងយកមក ផលិតជាខ្សែភាពយន្តដែរ ហើយលោកស្នើឲ្យអ្នករិះគន់មួយចំនួនតូចឈប់យល់ច្រឡំហើយស្នើឲ្យពួកគាត់មកទស្សនាសិនមុនពេលរិះគន់។

អ្នកស្រី ចាន់ណា សុខឃីម ចាងហ្វាង ផលិតកម្មឥន្ទ្រានិម្មិតបានថ្លែងថាការផ្តល់នូវខ្សែភាពយន្តដ៏មានគុណភាពនិងជាចំណីអារម្មណ៍ប្លែកសម្រាប់អ្នកទស្សនាគឺជាអ្វីដែលផលិតកម្មចង់បាន។ អ្នកស្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ផ្នែកដែលនាំឲ្យខ្សែភាពយន្តមានគុណភាពមួយនេះដាក់បញ្ចាំងបានជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកានេះនៅគ្រប់រោងភាព យន្តទំនើបៗទាំងអស់នៅភ្នំពេញនិងខេត្តសៀមរាប។ អ្នកស្រីរំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្ស និកជន ហើយអ្នកស្រីស្នើឲ្យមហាជនមេត្តាជួយផ្តល់ជាកម្លាំងចិត្តដល់ស្នាដៃខ្សែភាពយន្តដែលផលិតដោយភាពច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ។

គួរបញ្ជាក់ដែរថាខ្សែភាពយន្តរឿង “កំណត់ហេតុនាងនាថ”ត្រូវបានចាប់ផ្តើមផលិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៦ ក្រោមការចំណាយទុនប្រមាណ៧ម៉ឺនដុល្លារ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះមានកញ្ញា ណាតាហ្សា, លោក ប៉ែន សុភរិទ្ធិ, លោក ទេពរិន្ទ ដារ៉ូ, ក្រុមតារាចម្រៀង D5net លោកភី ម៉ៃ ទ្រី, លោក ទ្រី តារាវុធ, កញ្ញា យ៉ែម ស្រីពេជ្រ, អ្នកនាងប៉ោង ប៉ោង,លោក អ៊ុក សុភរិទ្ធិនិងតារាប្រុសស្រីជាច្រើនរូបទៀត៕

img_6133 img_6269 img_6313 img_6288 img_6183 img_6194 img_6257 img_6252 img_6268 img_6424 img_6381 img_6337 img_6336 img_6188 img_6168 img_6157 img_6240 img_6328 img_6148 img_6129 img_6366 img_6282 img_6492

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print