កសិករអំពាវនាវដល់អាជ្ញាធរខេត្ត ឲ្យជួយរកទីផ្សារលក់ស្រូវ ខណៈដែលស្រូវចុះថោកនិងគ្មានហាងឆេង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទ៍នាំគ្នាលើកឡើងអំពីបញ្ហាតម្លៃស្រូវរបស់ពួកគាត់ដែលរកទីផ្សារលក់ចេញពុំបានហើយចេះតែចុះថោកគ្មានឈ្មួញទិញហើយពេលច្រូតកាត់រួចគរទុកចោល ពីរបីថ្ងៃ ទើបមានឈ្មួញមកទិញដោយឲ្យ តម្លៃថោកស្ទើរតែមិនរួចថ្លៃជីថ្លៃប្រេងឈ្នួលផង ។ ប្រការនេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដល់ជីវភាពរស់នៅនិងបញ្ហាសេដ្ឋកិច្ច ។
បើតាមប្រជាពលរដ្ឋរស់នៅភូមិត្រពាំង ថ្នាបានឲ្យដឹងថា ពួកគាត់ជាកសិករធ្វើ ស្រែដើម្បីចិញ្ចឹមជីវិតនិងលក់ស្រូវយក កម្រៃខ្លះសងថ្លៃជីប្រេងនិងទុកគ្រាន់កូនទៅរៀន ប៉ុន្តែឆ្នាំនេះធ្វើស្រែបានហើយតែគ្មានឈ្មួញមកទិញ ។ ពេលច្រូតរួចហើយនោះពីរទៅបីថ្ងៃទើបរកម៉ូយមកទិញបាន តែឈ្មួញទម្លាក់តម្លៃថែមទៀត ។ ប្រភព ខាងលើបានបន្តទៀតថា ឆ្នាំនេះស្រូវធ្លាក់ថ្លៃលក់បានថោកខ្លាំងណាស់គឺ១គីឡូ តម្លៃ៤ ពាន់លុយដុងស្មើ៧០០រៀលចាញ់ពីឆ្នាំមុនដែលលក់ចេញបានថ្លៃហើយសំបូរអ្នកទិញទៀតដោយក្នុង១គីឡូ៤៥០០ទៅ៥០០០លុយដុង ស្មើនឹង៩០០ទៅ១០០០រៀល ។ តែឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំងបើសរុបក្នុង ១ហិកតាបានត្រឹមតែ៤ទៅ៥តោនហើយអ្វីដែលធ្វើឲ្យពួកគាត់ជួបការលំបាកខ្លាំងនោះ គឺឆ្នាំនេះច្រូតស្រូវក្នុងទឹកត្រឹមៗ ជង្គង់ទៀត ។
ពលរដ្ឋបានបន្តថាកសិករកំពុងនាំគ្នាព្រួយបារម្ភអំពីការងារបង្កបង្កើនផលស្រូវឆ្នាំនេះធ្វើបានហើយរកទីផ្សារលក់មិនបានណាមួយមានតែឈ្មួញវៀតណាមជាអ្នកមកទិញចង់ទម្លាក់តម្លៃទៅតាមអំពើចិត្តធ្វើឲ្យប្រជា ពលរដ្ឋនាំគ្នាបង្ខំចិត្តលក់ស្រូវ ។ ម្យ៉ាង ទៀតរកផ្លូវដឹក ជញ្ជូនមិនបានបច្ចុប្បន្ន ស្រុកកំពង់រោទ៍ផ្លូវមានប៉ុន្មានត្រូវខូចស្ទើរអស់ទៅហើយ ។ កសិករបានបញ្ជាក់ថា បានជាប្រជាពលរដ្ឋនាំគ្នាបង្ខំចិត្តលក់ព្រោះត្រូវយកលុយសងថ្លៃជីព្រោះស្រូវពីមួយថ្ងៃទៅមួយថ្ងៃឈ្មួញវៀតណាមបញ្ចុះតម្លៃរហូតអ៊ីចឹងហើយពួកគាត់ព្រួយបារម្ភពីការធ្លាក់ថ្លៃទៅៗទោះបីតម្លៃប៉ុន្មានក៏ចេះតែលក់ ដែរ ។ ដូច្នេះពួកគាត់ សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយរកទីផ្សារស្រូវដែលមានតម្លៃសមរម្យដើម្បីឲ្យស្រូវមានតម្លៃខ្ពស់ជាងនេះបន្តិចផង ៕  ដោយ ៖ យឹម សុថាន

sothan-3 sothan-2 sothan-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print