នគរបាលប៉ុស្ដិ៍ជ្រោយចង្វាឃាត់ជនសង្ស័យ៦នាក់ រកឃើញថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១ ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធ ករណីគ្រឿងញៀនទី១-ឈ្មោះសាម៉ុន កក្កដា អាយុ២៣ឆ្នាំ និងទី២-ឈ្មោះយឹម ចា ន់វាសនា អាយុ២៥ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរ នៅផ្ទះ ស្នាក់នៅភូមិបាក់ខែង ខណ្ឌ ជ្រោយចង្វា ទី៣-ឈ្មោះផុន ណូរ៉ា អាយុ២៦ឆ្នាំ និងទី៤-ឈ្មោះជឹម វិស្សុត អាយុ២៦ឆ្នាំ ជនសង្ស័យទាំង២នាក់មាន មុខរបរជាកសិករ ស្នាក់នៅភូមិខ្សោក ឃុំពពិស ស្រុកព្រៃវែង ខេត្តព្រៃវែង ទី៥-ឈ្មោះវ៉ាន់ សុវេត អាយុ១៧ឆ្នាំ មុខរបរកម្ម កររោងចក្រទឹកកក ស្នាក់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី៦-ឈ្មោះនិត មាន អាយុ២៨ឆ្នាំ មុខរប រកម្មកររោងចក្រទឹកកក ស្នាក់នៅភូមិក្រសាំង ឃុំកាជ្រើង ស្រុកតាបែ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មខណ្ឌជ្រោយចង្វាបានបញ្ជាក់ថា បន្ទាប់ពីសមាសភាពទាំងនេះបានជិះម៉ូតូមកពីទិញ គ្រឿងញៀនដោយឆ្លងកាត់គោលដៅ យាមល្បាតរបស់កម្លាំងនគរបាលមូលដ្ឋាន ទើបមានការសង្ស័យក៍ធ្វើការឃាត់ដើម្បីឆែកឆេនិងត្រួតពិនិត្យជាបន្តបន្ទាប់ហើយបានរកឃើញ ក្រាមសថ្លា ជាថ្នាំញៀនចំនួន៥កញ្ចប់ ដែលបក្ខពួកជនសង្ស័ យបានរក្សាលាក់ទុក នៅក្នុងខ្លួនក្នុងបំណងយកទៅធ្វើសកម្មភាព ប្រើប្រាស់ជាមួយគ្នា វត្ថុតាងដកហូតរួមមានម៉ូតូ៣គ្រឿងផងដែរទី១-ម៉ាកគុប ពណ៍ខៀវ ពាក់ ស្លាកលេខភ្នំពេញ 1R-0688 ទី២-ម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1D-6552 ទី៣-ម៉ាកសង់ឌ្រីមសេ១២៥ដូចគ្នា ពាក់ស្លាកលេខ សៀមរាប 1J-9923 ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៦នាក់រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕

image3-1 image2-1 image1-1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print