បុគ្គលិក​ក្រុុមហ៊ុនMetfoneត្រូវអគ្គិសនីឆក់ធ្លាក់ពីបង្គោលភ្លើងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ជាបុគ្គលិកផ្នែកតម្លើងខ្សែកាបិ៍អ៊ុបទិចរបស់ក្រុមហ៊ុនMetfoneត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ គ្រាដែលជនរងគ្រោះទាំង២នាក់កំពុងបំពេញការងារឲ្យក្រុមហ៊ុន កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលភ្លើងខាងមុខផ្ទះរបស់ឈ្មោះ ស្រ៊ុន វណ្ណា ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន កា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនMetfone មានទីលំនៅភូមិសំរោង ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ម្នាក់ទៀតឈ្មោះ កៅ  គុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនMetfone  មានទីលំនៅភូមិត្រពាំខ្ទឹម ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ និងមិត្តរួមការងារ៧នាក់ទៀតបាននាំគ្នារៀបចំតម្លើងខ្សែកាបិ៍អ៊ុបទិចដាក់លើបង្គោលភ្លើងតាមផ្លូវ ។ ពេលនោះជនរងគ្រោះទាំង២នាក់បានឡើងទៅលើបង្គោលភ្លើងតែមួយ ខណៈនោះក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានមិត្តរួមការងារនិងសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំល្វាសរ

img_3472 img_3471

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print