អ.ស.ប. មិនមានសកម្មភាពទាន់ពេល ក្រោយស៊ីរីផ្តល់របាយការណ៍ស្តីពីការខូចខាតប្រព័ន្ធសុខាភិបាល

ចែករំលែក៖

អង្គការសហប្រជាជាតិមិនមានសកម្មភាពទាន់ពេលវេលា ក្នុងប្រទេសស៊ីរី បើទោះបីស្ថាប័នកំពូលនេះ ទទួលបានរបាយការណ៍ស្តីពីការខូចខាតទ្រងទ្រាយធំ នៅមន្ទីពេទ្យនានា ទូទាំងប្រទេសដោយសារតែការវាយប្រហារតាមដែនអាកាស ។

ដោយសារតែការមិនចុះសម្រុងនឹងគ្នាពីវបតិ្តនៅក្នុងប្រទេសស៊ីរីរវាងអាមេរិក និងរុស្ស៊ី គឺជាការរារាំង ដល់អង្គការសហប្រជាជាតិធ្វើសកម្មភាព។ កាលពីថ្ងៃតី២១ ខែវិច្ឆិកា កន្លងមក តំណាង អង្គការសុខភាពពិភពលោក WHO ក្នុងប្រទេសស៊ីរី លោកស្រី Elizabeth Hoff បានជួបប្រជុំផ្ទាល់តាមបណ្តាញអ៊ីនធឺរណែត ស្តីពីវបត្តិសុខាភិបាលក្នុងប្រទេសស៊ីរី។

នៅក្នុងកិច្ចប្រជុំលោកស្រី Elizabeth បញ្ចាក់ថាចាប់តាំងពីខែមករាមកទលខែកញ្ញា មានទីតាំង បណ្ឌុលសុខាភីបាលរហូតដល់១២៦ទូទាំងប្រទេសស៊ីរីរងការបំផ្លាញដោយសកម្មភាពវាយប្រាហរតាមដែនអាកាស។លោកស្រីបន្តទៀតថា នៅក្នុងខែវិច្ឆិកាមានមន្ទីរពេទ្យរហូតដល់ទៅ១១កន្លែងរងការបាញ់ប្រហារនៅក្នុងទីក្រុងអាឡែបប៉ូ ដែលជាទីតាំង មានការវាយប្រហារគ្នាយ៉ាងខ្លាំងនាពេលនេះ ។ តំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងរដ្ឋាភិបាល ក៏មានមន្ទីរពេទ្យ៨កន្លែងរងការបំផ្លាញផងដែរ ។

នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ អាមេរិកបានអំពាវនាវដល់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី បញ្ចប់ការវាយប្រហារនៅតំបន់ភាគខាងកើតទីក្រុងអាឡែប៉ូ។ ប៉ុន្តែភាគីរុស្ស៊ីបានច្រានចោលដំណើរទាំងនោះ ដោយអះអាងថា តំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមភេរវកម្មដែលត្រូវកម្ចាត់ ។

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរី ក៏កាន់តែអាក្រក់ទៅ ដោយសារតែ អង្គការសហប្រជាជាតិ មិនមានសកម្មភាពសមស្រប់ ជួយដល់ពលរដ្ឋដែលប៉ះពាល់ដោយសង្គ្រាម៕

as-81

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print