​ស៊ុយអែតនឹងធ្វើរូបសំណាករបស់កីឡាករ Zlatan Ibrahimovic ដាក់ក្នុងទីក្រុង Stockholm

ចែករំលែក៖

សហព័ន្ធបាល់ទាត់នៃប្រទេសស៊ុយអែតបានប្រកាសថាខ្លួននឹងកសាងរូបសំណាករបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ហើយ ដាក់ក្នុងទីក្រុង Stockholm ដើម្បីផ្តល់កិត្តិយសដល់រូបគេដែលបានឈ្នះពានរង្វាន់កីឡាករ ល្អប្រចាំប្រទេសស៊ុយអែតចំនួន១០ឆ្នាំជាប់ៗ គ្នា ។

រូបសំណាករបស់កីឡាករ Zlatan Ibrahimovicនឹងត្រូវដាក់នៅខាងក្រៅកីឡដ្ឋាន Friends Arena ក្នុងរាជធានីរបស់ប្រទេសស៊ុយអែតតែម្តង។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរបស់ក្លិបបិសាចក្រហម Manchester United រូបនេះស៊ុត បាល់បាន៦២គ្រាប់ក្នុងចំណោម១១៤ ប្រកួតឲ្យក្រុមជម្រើសជាតិស៊ុយអែតមុនគាត់សម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីយូរ៉ូឆ្នាំ២០១៦ចប់ ។

Zlatan Ibrahimovic បានទទួលពាន រង្វាន់បាល់មាសពីប្រទេស៊ុយអែតចំនួន១១ដងហើយ ដោយពុំមានកីឡាករណាម្នាក់អាចធ្វើដូចគាត់បាននោះទេបើគិតចាប់តាំងពីឆ្នាំ១៩៤៦មក ៕

zlatan

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print