​លោក Juergen Klinsmann ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិអាមេរិក

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកលោកJuergen Klinsmann ត្រូវបានបណ្តេញ ចេញពីតំណែង បន្ទាប់ពីកូនក្រុមរបស់គាត់ប្រកួតចាញ់ជាច្រើនប្រកួតក្នុងកម្មវិធីជម្រុះទៅលេង World Cup ឆ្នាំ២០១៨ នៅក្នុង ប្រទេសរុស្ស៊ី ។

កិច្ចសន្យារបស់គាត់ត្រូវចប់នៅក្នុងឆ្នាំ២០១៨ប៉ុន្តែក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិអាមេរិកថា អាចទៅលេងនៅក្នុងប្រទេសរុស្ស៊ីហាក់បីដូចជាតិចទៅៗក្រោមការដឹកនាំរបស់លោកJuergen Klinsmann ប៉ុន្មានប្រកួតចុងក្រោយនេះដោយចាញ់កូស្តារីកា 4-0 និងចាញ់មិុចស៊ីកូ 2-1។

សហព័ន្ធបាល់ទាត់អាមេរិកបានចេញសេចក្តីថ្លែងការណ៏មួយថា”ថ្ងៃនេះយើងបានសម្រេចចិត្តលើរឿងដ៏លំបាកមួយគឺចែកផ្លូវជាមួយនឹងលោក Juergen Klinsmann ។ យើងសូមថ្លែងអំណរគុណគាត់ដែលបានខិតខំដឹកនាំក្នុងរយៈពេល៥ឆ្នាំនេះ។”

លោកJuergen Klinsmannវ័យ៥២ឆ្នាំធ្លាប់ជាខ្សែប្រយុទ្ធអន្តជាតិអាល្លឺម៉ង់ដែលឈ្នះWorld Cupហើយក៏ ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ។ គាត់មកដឹកនាំក្រុមជម្រើសជាតិអាមេរិកក្នុងឆ្នាំ២០១១ជំនួសតំណែងរបស់លោក Bob Bradley ៕

force-2 force-1

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print