ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ដែលញៀនល្បែងបៀរ តាមចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារ បានឃាត់មនុស្សប្រុស-ស្រី៦នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់- ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានអោយដឹងថា មនុស្សប្រុសស្រីទាំង៦នាក់ ទី១-ឈ្មោះ យឹម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនី ទី២-ឈ្មោះ គីម ដា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទី៣-ឈ្មោះ ចាន់ រ៉ូប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទី៤-ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ទី៥-ឈ្មោះ ឃិត មឺយ ភេទស្រី អាយុ៣២ឆ្នាំ មុខរបររត់តុ ។

បច្ចុប្បន្នអ្នកទាំង៥នាក់ មានទីលំនៅផ្ទះជួលផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់-ខណ្ឌប្ញស្សីកែវ និងទី៦-ឈ្មោះ វ៉ា ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះ គ្មានលេខ ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងបានដកហូត បៀរមួយចំនួន ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ដោយយោងតាមស្មារតីអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមបទ បញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជានៅក្នុងអង្គប្រជុំអោយអធិការខណ្ឌទាំង១២ ត្រូវ យកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសអោយខានតែបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទប់ ស្កាត់នៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ ល្បែងសុីសងគ្រប់ប្រភេទ និងករណីជួញ ដូរគ្រឿងញៀនផងដែរ ។ ក្រោយមក លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានទាំង ៦ប៉ុស្តិ៍អោយចុះ បង្ក្រាបបទល្មើស និងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ និងប្រជាការពារសង្កាត់ឬស្សីកែវ ធ្វើការបង្ក្រាបទីតាំងលេងល្បែងសុីសងអាណាធិតេយ្យ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ យកមកប៉ុស្តិ៍នគរបាលឬស្សីកែវ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើសាកសួររួចមកសមត្ថកិច្ចបានធ្វើការអប់រំព្រមទាំងបានធ្វើកិច្ចសន្យាឈប់អោយលេងល្បែងស៊ីសង និងបានអោយមនុស្សប្រុសស្រី នាក់ត្រឡប់ទៅផ្ទះវិញ ៕

chan2 chan1

...

ដោយ ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print