លេងល្បែងចាញ់អស់លុយពីខ្លួនមិនហ៊ានចូលផ្ទះ បែកគំនិតលួច ម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែលង់ខ្លួននឹងល្បែងស៊ីសងចាញ់អស់ប្រាក់ពីខ្លួន មិនហ៊ានចូលផ្ទះ ក៏បែកគំនិតចូលទៅលួចយកលុយពីស្ត្រីម្នាក់ទៀតដែលប្រកបមុខរបរលក់ដូរបានប្រាក់មួយ ចំនួនតែត្រូវម្ចាស់ភ្ញាក់ពីដំដេកទាន់ក៍ចាប់ប្រគល់អោយសមត្ថកិច្ច ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះលេខ៥ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ សុខ លី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិខ្នាចចោឃុំគោះ ស្រុកត្រាំកក់ខេត្តតាកែវ។ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ហែម ញ៉ុល អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានទុកលុយមួយចំនួនដែលលក់ដូរបាននោះនៅក្នុងកាបូបហើយក៍ដេកលក់មួយភាំងស្រាប់តែមានជនសង្ស័យបានដើរចូលមកធ្វើសកម្មភាពលួចយកលុយរបស់គាត់យកមកដាក់ក្នុងការបូបរបស់ខ្លួនពេលនោះជនរងគ្រោះភ្ញាក់ទាន់ក៍ចាប់ឃាត់ខ្លួនឆែកមើលហើយជនសង្ស័យបានយកលុយទាំងនោះមកអោយជនរងគ្រោះវិញភ្លាមនោះគាត់ក៍ប្តឹងអោយសមត្ថកិច្ចមកនាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តងទៅ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាស្ត្រីបានឆ្លើយសារភាពថាមូលហេតុដែលនាំអោយគេចូលទៅលួចលុយជនរងគ្រោះនោះព្រោះតែខ្លួនលេងល្បែងសុីសងចាញ់អស់លុយពីខ្លួនហើយមិនហ៊ានចូលផ្ទះទើបដាច់ចិត្តធ្វើសកម្មភាពលួចយកលុយគេបែបនេះទៅតែម្ចាស់ទាន់ក៍ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

siha3 siha2 siha1

...

ដោយ ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print