នគរបាលស្រុកតំបែរឃាត់ខ្លួន ជនសង្ស័យ៤នាក់ពាក់ពន្ធ័និងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំ ៖ ជនសង្ស័យ៤នាក់ត្រូវបានចាប់ឃាត់ខ្លួនដោយកំលាំងនគរបាលស្រុកតំបែរ សង្ស័យជាប់ពាក់ពន្ធ័និងសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើរឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិបែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ ជា ជឿន បានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ទី១ ឈ្មោះបភឿន ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទី២ ឈ្មោះ សុះ ម៉ូសា ភេទប្រុស អាយុ២១ឆ្នាំ ទី៣ ឈ្មោះ តាំ យូសុះ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងទី៤ ឈ្មោះ មាត់ អីសា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោកបន្តថាករណីខាងលើសមត្ថកិច្ចយើងដកហូតបានម្សៅក្រាមសង្ស័យគ្រឿងញៀនចំនួន៣កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញនិតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់  ៕   ដោយ ៖ វណ្ណះ

...

f361f925-8534-45e8-8116-2a35d0057ba4 2f41e72d-c110-49ff-acd2-0f6654b8b252 1ea79fd4-fb9b-412a-86d3-e39df608d599

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print