សមត្ថកិច្ចចាប់បុរសម្នាក់ដែលបង្ខាំងនិងធ្វើទារុណកម្មហិង្សាផ្លូវភេទទៅលើសង្សាររបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មានករណីចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សា គំរាមសម្លាប់ និងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ដោយជនសង្ស័យបានយកប្រដាប់លុញក្លៀកមករុកក្នុងប្រដាប់ភេទនាងយ៉ាងព្រៃផ្សៃមុននិងរួមភេទ ហើយត្រូវនាងរំដោះខ្លួនចេញពីបន្ទប់នោះ ស្រែកហៅបងប្អូនប្រជាពលរដ្ឋឲ្យគេជួយ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជួលមួយកន្លែងមានលេខ៥ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះជាកីឡាករប្រដាល់ខ្សែក្រវ៉ាត់ «គោជល់»ឈ្មោះកន ចន្ថា ដែលគេសង្ស័យ ថាកើតរោគចិត្ត បានចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ ធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ។ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ ជាអ្នកលក់ខោអាវនៅកោះពេជ្រ ។

បើតាមនារីរងគ្រោះនិយាយឱ្យដឹងថា នាងនិងបុរសនោះ (ជនសង្ស័យ) ទើបស្គាល់និងស្រឡាញ់គ្នាជាសង្សាររយៈពេល២ខែមកហើយ ដោយនាងបានមករួមរស់ មួយគ្នានៅក្នុងផ្ទះជួលនោះ  ក៏ប៉ុន្តែមួយរយៈក្រោយនេះ ពួកនាងមានជម្លោះគ្នារហូតដល់បុរសនោះបានចាប់បង្ខាំងនាងនាងមិនឲ្យចេញទៅណាទេ ខណៈជននេះដើរចូលក្នុងបន្ទប់ទឹកនាងឃើញឱកាសល្អ ក៏រត់ចេញពីក្នុងផ្ទះ និងស្រែកហៅអ្នកភូមិជួយនាង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ និងចាប់ ខ្លួនជនសង្ស័យដែល គេស្គាល់ថាជាកីឡាករប្រដាល់ខ្សែក្រវ៉ាត់ «គោជល់»ឈ្មោះ កន ចន្ថា យកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងបន្តតាមនីតិវិធី ៕  ដោយ ៖ ដ្រេហ្គន

...

nkd-6 nkd-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print