ស្រវឹងស្រាដូចគ្នា វាយមួយប្រាវបញ្ចប់រឿងត្រឹម២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់សង្ស័យស្រវឹងស្រាដូចគ្នាទាស់ពាក្យសម្ដីគ្នា ឈានដល់វាយតប់គ្នាបណ្តាលឲ្យរងរបួសទាំងសងខាងហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា កាលពីម៉ោង៥នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសទាំង២នាក់នោះបានធ្វើដំណើរដោយជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុខាងលើប៉ះអីវ៉ាន់របស់ឈ្មោះម៉ៅ  ភ្លាមនោះឈ្មោះម៉ៅ ក៏បានហក់ទៅវាយក៏មានការប្រតាយប្រតប់គ្នាបង្កឲ្យមានរបួសស្នាមទាំងសងខាងតែម្តង (ជាងម៉ូតូត្រូវចំក្បាលរងរបួសជាទម្ងន់) ។

ក្រោយពីមានការប្រតាយប្រតបគ្នារួចគេឃើញនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅឃាត់ខ្លួនបុរសទាំង២នាក់ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដោយភាគីខាងជាងម៉ូតូព្រមសងជំងឺចិត្តចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕

img-20161124-wa0026 img-20161124-wa0025

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print