ព្រះចៅអធិការ Phra Shammachayo ជាប់ទៅលាងលុយខ្មៅ

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ថៃបានប្រកាសថា នឹងចោទប្រកាន់ ជាផ្លូវការដល់ព្រះចៅអធិការ Phra Dhammachayo នៃវត្ត Phra Dhammakaya និង ព្រះសង្ឃ៤អង្គទៀតជាប់ពាក់ព័ន្ធនឹងការលាងលុយខ្មៅ។

សូមបញ្ជាក់ផងដែរថា ព្រះចៅអធិការ Phra Dhammachayo ដែលមានឥទ្ធិពល មួយអង្គនៅក្នុងសង្គមព្រះពុទ្ធសាសនាក្នុងប្រទេសថៃគង់នៅវត្ត Phra Dhammakaya ស្ថិតនៅខេត្ត Pathum Thani មានចម្ងាយពីទីក្រុងបាងកកតែ៥០គីឡូម៉ែត្រប៉ុណ្ណោះនៅភាគខាងជើង។ ប៉ូលិសថៃបានព្យាយាម ចាប់ព្រះចៅអធិការអង្គនេះជាច្រើនលើក មកហើយ តែចាប់មិនបានសម្រេច។

កាលពីឆ្នាំ២០១៥ក្រុមស្រាវជ្រាវពិសេស របស់ថៃបានស្នើសុំសាកសួរព្រះចៅអធិការ Phra Dhammachayo ក្រោយពេលរងការចោទប្រកាន់ពីបទទទួលប្រាក់ជាង ១ពាន់លានបាតជិត៣០លានដុល្លារ។ ក្រោយ សំណើ៤លើកមិនបានសម្រេចគឺព្រះចៅ អធិការមិនទៅបំភ្លឺ ទើបព្រះរាជអាជ្ញាសម្រេច លុបចោលដោយសារតែព្រះអង្គមានព្រះសុខភាពមិនល្អ។

វិវាទជុំវិញព្រះសង្ឃព្រះជន្ម៧២ឆ្នាំអង្គនេះបានធ្វើឲ្យមានវិវាទនៅក្នុងសង្គមពុទ្ធសាសនា និងប្រព័ន្ធផ្សព្វផ្សាយនានាក្នុង ប្រទេសថៃ។ ពុទ្ធបរិស័ទជាច្រើនបានទៅរារាំងការព្យាយាមចាប់ខ្លួនព្រះសង្ឃខាងលើ។ ពុទ្ធបរិស័ទក៏បានលើកឡើងថា ប្រាក់ដែលគេយកមកប្រគេនវត្តព្រះចៅ អធិការត្រូវតែទទួលយកអ៊ីចឹងហើយដើម្បីកសាងវត្តធ្វើសកម្មភាពមនុស្សធម៌ និង សង្គម។ រាល់ការប្រគេនអ្វីមួយទៅវត្តឬ ព្រះសង្ឃនោះព្រះសង្ឃមិនដែលសួរនាំថា «ញោមបានមកពីណានោះឡើយ»។ ប្រសិន បើជាប្រាក់ពុករលួយរបស់បុគ្គលក៏ជារឿងល្អដែលដោយបុគ្គលនោះពុករលួយយក មកជួយសង្គមមិនយកទៅចាយតែម្នាក់ ឯងឡើយ។

ថៃជាប្រទេសកាន់ព្រះពុទ្ធសាសនាភាគ ច្រើន ប៉ុន្តែរយៈពេលកន្លងមកព្រះសង្ឃ និងភិក្ខុនីក្នុងប្រទេសនេះជួបនូវបញ្ហាជាច្រើនដោយរងការរិះគន់រឿងអាស្រូវផ្លូវភេទ គ្រឿងញឿននឹងទទួលប្រាក់ពុករលួយជាច្រើនផ្សេងទៀត៕

svjgdownload_1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print