ពេញនិយម! ភ្ជង់ប្លន់ស្រីស្អាត់យកម៉ូតូZoomer-X

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បានគំរាមភ្ជង់ប្លន់ម៉ូតូម៉ាក Zoomer-X ពីស្រីស្អាត់ម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៤៨កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយសមត្ថកិច្ចបានត្រឹមតែហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹង។

ជនរងគ្រោះឈ្មោះវាសនា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់ខាងក្រោយសាលាជាសីុមសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូម៉ាកZoomer-X ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FN-3838។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរចេញពីផ្ទះនៅក្រោយសាលាជាសីុមសាមគ្គី បំណងមកក្រុមហ៊ុន ដែលនៅជិតកន្លែងកើតហេតុ ខណៈមកដល់ផ្លូវលេខ២៤៨ កែងផ្លូវ១៤៣ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ PCX មួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនចាំម៉ាកមកកៀរឲ្យឈប់ហើយដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ រួចយកម៉ូតូិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វាលវង់ ។ គួរបញ្ជាក់ថា នៅក្នុងមូលដ្ឋានទឹកដីខណ្ឌ៧មករា បទល្មើសចោរកម្ម លួច ឆក់ ប្លន់ជាញឹកញាប់ តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងឡើយគឺបានត្រឹមតែនាំជនរងគ្រោះដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋអស់ជំនឿទុកចិត្តលើសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស៕

zoomerx-1 zoomerx-4 zoomerx-1 zoomerx-6 zoomerx-2 zoomerx-3 zoomerx-2

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print