បើករថយន្តទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីហាយព្រីដក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ រីឯរថយន្តបង្ក និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្កឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣១៥ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺមានរថយន្តបង្កម៉ាក កាមរីហាយព្រីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២K.១៣២៣ បានបើកបរតាមបណ្ដោយផ្លូវ៣១៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយបានទៅបុកម៉ូតូម៉ាកហង់ដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CH. ៣៧៤៤ ដែលជិះដោយបុរស២នាក់ កំពុងធ្វើដំណើស្របទិសចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ រួចហើយរថយន្តបង្កហេតុខាងលើនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកឃឿនផ្លូវបណ្ដាលឲ្យបែក និងដាច់កាឡែកង់មុខផ្នែកខាងស្ដាំ ទើបធ្វើឲ្យរថយន្តបង្កនោះមិនអាចបន្តទៅមុខរួច ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ ក៏នាំគ្នាឃាត់ម្ចាស់រថយន្តបង្កទុក រួចហើយប្រគល់ជនបង្កឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅកាន់ប៉ុស្តិ៍បឹងកក់១ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ។ ចំណែកឯជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ រថយន្តបង្ក និងម៉ូតូរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា ដង្កោ

img_9273 img_9272 img_9269 img_9266 img_9263

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print