នគរបាលស្រុកបរកែវឃាត់ខ្លួនជនបរទេស២នាក់ករណីចូលលួចជីកត្បូងខុសច្បាប់ នៅស្រុកបកែវ

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងនគរបាលស្រុកបរកែវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនបរទេស២នាក់ ខណៈពួកគាត់ដើរពី ស្រុកអូរជុំចូលមកលួចជីកត្បូងនៅចំណុចបរឡយ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះនៅតំបន់ខាងលើ។

នគរបាលប៉ុស្តិ៍ឃុំកិចុងបានប្រាប់ឲ្យដឹងថាជនបរទេស២នាក់នេះទី១-ឈ្មោះ អៀល ដា(IL DA) អាយុ៤៧ឆ្នាំសញ្ជាតិរុស្សី មានទីកន្លែងកំណើតកាហ្សាក់ស្ថាន ។ បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី២-ឈ្មោះ ដានិល វូលីនស្គី(DANIL VOLINSKY) អាយុ៣១ឆ្នាំ ជនជាតិរុស្សី ទីកន្លែង កំណើតទីក្រុងម៉ូស្គូ ស្នាក់នៅស្រុកអូរជុំ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរកែវធ្វើការត្រួតពិនិត្យពុំមានលិខិតឆ្លងដែននោះទេពោលគឺស្នាក់នៅដោយខុសច្បាប់ ។

បច្ចុប្បន្នជនបរទេសទាំង២នាក់នេះត្រូវបានបញ្ជូនទៅសាកសួរបន្តនៅការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ៕  ដោយ ៖ វុទ្ធឦសាន

...

7ef49bae-15fa-498f-bb59-ac2c3659b3b3 e766dc47-2d26-4ef1-95fb-80ee5d4a899b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print