គ្រោះថ្នាក់ចរាចរ២លើក ថ្ងៃតែមួយពេលវេលាខុសគ្នាបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់១នាក់ មធ្យម១នាក់ ស្រាលម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ មធ្យមម្នាក់ និងស្រាលម្នាក់ ដោយគ្រោះថ្នាក់ចរាចរ២លើក ថ្ងៃតែមួយ ពេលវេលាខុសគ្នា នៅឃុំបួរ ស្រុកភ្នំព្រឹក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ករណីទី១ ៖ កើតឡើងកាលពីវេលាម៉ោង៨និង២០នាទី បង្កឡើងដោយរថយន្តនិងម៉ូតូ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង2A- 561។ អ្នកបើកបរ ឈ្មោះ ប៉ុល ស៊ីប៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្តាច់ ព្រាត់ ឃុំបវេល ស្រុកបវេល ។ ចំណែកម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ បណ្តាលឲ្យរងរបួស អ្នកជិៈម៉ូតូចំនួន២នាក់ប្តីប្រពន្ធ ប្តីឈ្មោះ សុង ស្រៀង អាយុ៥១ឆ្នាំ រងរបួសស្រាក ។ ប្រពន្ធ ឈ្មោះ គឺម ផាត រងរបួសមធ្យមត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកសំពៅលូន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ខណៈបត់ម៉ូតូចូលផ្ទះ មានរថយន្តមកពីក្រោយបុកតែម្តង ។

ក្រោយពីសមត្ថកិច្ចយើងចុះវាស់វែងកន្លែងកើតហេតុរួច បានយករថយន្ត និងម៉ូតូមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រងចាំដោះស្រាយតាមនីតិវិធី ។

ករណីទី២៖បានកើតឡើងនៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ បង្កឡើងដោយម៉ូតូនិងម៉ូតូ ។ ម៉ូតូទី១ម៉ាកសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ស្លាកលេខបាត់ដំបង 1M 4482 ។ ម្ចាស់ឈ្មោះ តន ចាន់នឿត ភេទប្រុសអាយុ៣៦ រងរបួសធ្ងន់ រស់នៅភូមិសុភី១ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ម៉ូតូទី២ម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ ។ ម្ចាស់ឈ្មោះ នុច ធី ភេទស្រី អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីពេទ្យបានស្លាប់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ គ្រោះថ្នាក់ចរាចរណ៍នេះគឺ ម៉ូតូម៉ាកវ៉េវបត់ចូលផ្ទះ ខណៈម៉ូតូម៉ាកសង់ មកពីក្រោយបុកតែម្តង។

ក្រោយពីសមត្ថកិច្ចយើងចុះវាស់វែងកន្លែងកើតហេតុរួច បានយកម៉ូតូទាំង២គ្រឿងមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រងចាំដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ជា និរន្តរិ៍

...

bb_1 b2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print