កាមរីឆ្លាតដឹកឈើគ្រញូងលោតឆ័ត្រមកជាប់អន្ទាក់កងរាជអាវុធហត្ថស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ សហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មធ្វើការស្ទាក់ចាប់រថយន្តកាមរីឆ្លាមមួយគ្រឿង លួចដឹកឈើ គ្រញូងចេញពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំ មកជាប់អន្ទាក់រាជអាវុធហត្ថ ស្រុកបារាយណ៍ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្ដជនល្មើសពណ៌ស្ករ ស៊េរីឆ្នាំ៩៧ ស្លាក លេខភ្នំពេញ 2R-5303ដឹកឈើគ្រញូងពេញចាប់បាននៅចំណុចផ្សារកំពង់ថ្មស្ថិតនៅ ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

លោកឃុន ប៊ុនហ៊ួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានអោយដឹងថា មុនដល់ការចាប់រថយន្តកាមរីឆ្លាមដឹកឈើគ្រញូងនេះ លោកបានអោយកម្លាំងរបស់លោកធ្វើការស៊ើបអង្កេតរហូតដល់រសៀលថ្ងៃនេះក៌ឃើញឈ្មួញដឹកឈើគ្រញូងបានឆ្លងកាត់ទឹកដីលោកមែន ។ កម្លាំងដេញប្រផិតប្រភីងទៅដល់ភូមិតា ប្រុកព្រំប្រទល់ខេត្តកំពង់ចាមតៃកុងរថយន្តដឹកឈើក្រញូងាកបត់រថយន្តត្រឡប់មកវិញក្រោយវិញលុះដល់ចំណុចផ្សារកំពង់ថ្មរតៃកុងឡានក៏ចុៈរត់ចូលផ្សារបាត់ស្រម៉ោលចំណែករថយន្តដឹកឈើក្រញូងយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម មានឈើគ្រញូងចំនួន១៣០ដុំស្មើ៣៣០គីឡូក្រាម ៕ ដោយ ៖ ប៊ុន រិទ្ធី

...

img-20161125-wa0102 img-20161125-wa0101 img-20161125-wa0100 img-20161125-wa0099 img-20161125-wa0097

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print