បញ្ជូនជនសង្ស័យ៣នាក់ និងថ្នាំញៀនជាច្រើនទៅកាន់តុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យគ្រឿងញៀន៣នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នា២០១៦ បានចាប់ បញ្ជូនទៅកាន់តុលាការតាមដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់ ក្រោយពីរងការបង្រ្កាបចាប់ ឃាត់ខ្លួនពីកម្លាំងនគរបាលក្នុងមុខសញ្ញាជាជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នា ។

ករណីទី១ ៖ ជនសង្ស័យម្នាក់មានឈ្មោះ ម៉ៅ ម៉ុល ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជននេះជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃក្នុងភូមិសាស្រ្ត ស្រុកកំរៀង ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងបង្រ្កាប ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់។ជាមួយនិងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចធ្វើការឆែក ឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY ១៥៥គ្រាប់ស្មើនិងទម្ងន់១៤.៧៦ក្រាម ។

...

ករណីទី២ ៖ ជនសង្ស័យគ្រឿងញៀន២នាក់មានឈ្មោះ គង់ រនតនា ហៅទីភេទប្រុសអាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចាន់ បូរ៉ា ហៅអូន ភេទប្រុសអាយុ៣១ឆ្នាំ ពួកគេទាំង២នាក់ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រុកសំឡូត បង្រ្កាបចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតចំណុចចំការកៅស៊ូរតនៈសម្បត្តិ ភូមិអូរតាទ្រៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ធ្វើឡើង ខណៈជនសង្ស័យជិះរថយន្តចំពេលសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យរកអាវុជាតិផ្ទុះនៅ ពេលយប់ ។ ទន្ទឹមនោះសមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់ ស្មើនិងទម្ងន់០.៧៧ក្រាម រថយន្តធុនតូច១គ្រឿង និងឧបររណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ផងដែរ ៕ ដោយ ៖ សំ វិច្ឆិកា
img_3297 img_3295 img_3276

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print