ចៅក្រមស៊ើបបសួរនៃសាលាដំបូងខេត្តកំពង់ចាម​ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជនម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានលោក សោ សុតាចៅក្រម ស៊ើបបសួរនៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ៧២៩ ចុះថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមរំឭកដែរថា កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីព្រឹក កម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីជួញ ដូរ ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនសង្ស័យម្នាក់ ឈ្មោះ ស៊ាត ភារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករទីកន្លែងកំណើតភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូង ឃ្មុំ ខេត្តកំពង់ចាម អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិខ្ទួយ៤ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ទៅតាមបញ្ញត្តិច្បាប់មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

មាត្រា៤០បានចែងថា ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើស និងអាច ត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០រៀល  ៕ ដោយ ៖ សហការី

...

unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print