កម្ពុជាចំណេញច្រើនចំពោះវត្តមានលោក Oh Hyun-Deuk

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបានចំណេញច្រើនលើវិស័យកីឡាតេក្វាន់ដូ ខណៈដែល ដំណើរទស្សកិច្ចរបស់លោក Oh Hyun-Deuk ប្រធានមូលនិធិតេក្វាន់ដូពិភពលោក មកកាន់កម្ពុជា ។ នេះជាលើកឡើងរបស់ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាថ្លែងក្រោយជំនួបពិភាក្សាការងារជាមួយលោក Oh Hyun-Deuk កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) ។

លោក ថោង ខុន បានស្នើសុំឲ្យលោកប្រធានមូលនិធិកីឡាតេក្វាន់ដូកូរ៉េខាងត្បូង ជួយផ្តល់គ្រូបង្វឹកមកកម្ពុជាបន្ថែមទៀត និងទទួលយកកីឡាករ-កីឡាការិនីតេក្វាន់ដូវ័យក្មេងមួយក្រុមទៅហ្វឹកហាត់នៅប្រទេសកូរ៉េដើម្បីត្រៀមខ្លួនម្រាប់ឆ្នាំ២០២៣ដែលឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ប្រកួត SEA Games លើកទី៣២ ។

លោកប្រធាន NOCC បានបន្តទៀតថា ប្រទេសកម្ពុជាយើងចំណេញច្រើនចំពោះដំណើរទស្សកិច្ចលើកដំបូងរបស់ប្រធាន មូលនិធិ KUKKIWON មកកាន់កម្ពុជា នៅពេលនេះ ពីព្រោះលោក Oh Hyun-Deuk គឺជាអ្នកផ្តល់ជំនួយដល់កីឡាតេក្វាន់ដូ ទូទាំងពិភពលោកដែលបច្ចុប្បន្នមានសមាជិក២១០ប្រទេសត្រូវបានលោក Oh Hyun-Deuk ជាអ្នកឧបត្ថម្ភឲ្យគ្រូតេក្វាន់ដូកូរ៉េចេញទៅបង្វឹកហាត់កីឡាតេក្វាន់នៅតាមបណ្តាប្រទេសនានា ដូចជាលោក គ្រូឆយ យ៉ុងសុខ មកបង្វឹកនៅប្រទេសកម្ពុជារយៈពេល២០ឆ្នាំមកហើយគឺក្រោមជំនួយរបស់គាត់នេះឯង។

នៅក្នុងជំនួបរវាង លោក រដ្ឋមន្ត្រី ថោង ខុន នឹង លោក Oh Hyun-Deuk ប្រធានមូល និធិ KUKKIWONនេះដែរ លោក ថោង ខុន បានស្នើសុំឲ្យភាគីកូរ៉េ គឺប្រធានមូល និធិកីឡាតេក្វានដូពិភពលោកជួយផ្តល់គ្រូបង្វឹកនិងស្នើសុំឲ្យភាគីមិត្តទទួលយកកីឡា ករកីឡាការិនីវ័យក្មេងកម្ពុជា១ក្រុមសម្រាប់បណ្តុះបណ្តាលរយៈវែងដើម្បីត្រៀបខ្លួន ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ជាពិសេសចូលរួមប្រកួតដណ្តើមយក មេដាយនៅទីក្រុងតូក្យូសម្រាប់ឆ្នាំ២០២០ ខាងមុខ ។

លោក ថោង ខុន បានបញ្ជាក់ថា លោក Oh Hyun-Deuk បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា ។ ក្នុង នោះដែរលោក Oh Hyun-Deuk ក៏បានសន្យាជួយដល់កម្ពុជាបន្ថែមទៀត ។

គួររំលឹកថា សមាគមមូលនិធិ KUKKIWON បច្ចុប្បន្នមានសមាជិកចំនួន២១០ ប្រទេសក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ។
ជំនួយដែល Kukkiwon ជួយឧបត្ថម្ភ ដូចជា គ្រូបង្វឹក និងទទួលយកកីឡាករ កីឡាការិនីទៅហាត់នៅប្រទេសកូរ៉េខាង ត្បូងជាដើម ៕

2 1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print