អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ទំនប់ទឹក ប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់៨គ្រឿង

ចែករំលែក៖

Update ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី៣ បានឆាបឆេះបង្កអោយប្រជាពលរដ្ឋនាំយកបំពុងពន្លត់អគ្គីភ័យយកមកបាញ់នៅតែមិនរលត់ទៀតក៏ទាក់ទនង់ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ផងដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះកើតហេតុខាងលើ តាមបណ្ដោយផ្លូវលេខ៤៣០សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែង៣ជាន់ទី៣ ដែលសង់ឡើងពីថ្មប្រក់គ្បឿម បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី៣ ដូច្នេះមានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួនតូច។

សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពី ឆ្លងចរន្តភ្លើង ។ រហូតមកដល់ថ្ងៃដដែលមោ៉ង១និង៤៥នាទីទើបអាចពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន និងប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់៨គ្រឿងផងដែរ ៕ ស រស្មី

...

nkd-11-26-2016_04 nkd-11-26-2016_03 nkd-11-26-2016_02 nkd-11-26-2016_01

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print