កុមារកម្ពុជា១០មុឺននាក់ត្រូវបានសង្គ្រោះព្យាបាលដោយមន្ទីរពេទ្យគន្ធបុប្ផារយៈពេល១ខែ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាដែលជា មន្ទីរពេទ្យកុមារត្រូវបានចាត់ជាមន្ទីរពេទ្យធំនិងឈានមុខគេតែមួយនៅកម្ពុជាក្នុងការជួយដល់កុមារក្រីក្រជាច្រើននាក់ជារៀង រាល់ថ្ងៃដែលមានជំងឺគ្រប់ប្រភេទជាមួយ នឹងការព្យាបាលដោយមិនគិតថ្លៃ ។ គិតមកទល់ពេលនេះមានកុមារកម្ពុជាជាច្រើនលាននាក់បានយកមកសង្គ្រោះបន្ទាន់និងព្យាបាលឲ្យបានជាសះស្បើយ ហើយត្រូវបានបន្តបើកជារៀងរាល់ថ្ងៃដើម្បីពិនិត្យនិងព្យាបាលដល់កុមារកម្ពុជា។

នាថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាប និកនិងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញពីទិន្នន័យសរុបនៃចំនួនកុមារដែលបានទទួលសេវារបស់មន្ទីរពេទ្យគន្ធបុប្ផា គិតពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ហើយទិន្នន័យនេះគឺបូក បញ្ចូលគ្នានៃរបាយការណ៍ទទួលបានពី មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំសាខា។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថាផ្អែកតាមតួលេខនៃរបាយការណ៍ជាក់ស្តែងបានឲ្យដឹងថា កុមារដែលមានជំងឺសរុបទំាងអស់មានចំនួន៧៧.៦១៦នាក់ត្រូវ បានយកមកពិនិត្យព្យាបាលនៅក្នុងផ្នែក ពិគ្រោះជំងឺក្រៅ ឯកុមារដែលមានជំងឺធ្ងន់ធ្ងរមានចំនួន១៥.៦៥៥នាក់ទៀតត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនិងកុមារដែលធ្វើការវះកាត់ទទួលបានជោគជ័យចំនួន២.០១៣ករណី ។

លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ បាន បន្តថា ឪពុកម្តាយរបស់កុមារដែលឈឺទំាងអស់នោះភាគច្រើនជាគ្រួសារដែលមានជីវភាពទីទ័លក្រខ្លះទៀតក្រីក្រមែនទែនហេតុនេះហើយទើបរាល់ការព្យាបាលទាំងអស់ គឺមិនត្រូវបានបង់ថ្លៃអី្វទាំងអស់សម្រាប់ គ្រប់ៗគ្នា ។ ជាពិសេសបុគ្គលិកនៅក្នុងមន្ទីរពេទ្យទំាង២.៥០០នាក់ ពុំមាននរណាម្នាក់ធ្វើការទារប្រាក់ពីគ្រួសារអ្នកជំងឺទ្បើយស្របគ្នានោះបុគ្គលិក២៥ភាគរយគឺធ្វើការផ្លាស់ប្តូរវេនគ្នាមកធ្វើការនៅពេលយប់វិញថែមទំាងមិនមានបុគ្គលិកណាម្នាក់ចេញឆ្លៀតទៅធ្វើការក្រៅម៉ោងនៅគ្លីនិកឯកជនទេ ។

ក្រៅពីបង្ហាញចំនួនដ៏លើសលប់នៃ កុមារដែលមានជំងឺបានមកទទួលសេវាពីមន្ទីរពេទ្យគន្ធបុប្ផា ស្ថាបនិកមន្ទីរពេទ្យគន្ធ បុប្ផារូបនេះក៏បានបង្ហាញផងដែរថាគិតពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ពោលគឺរយៈពេល១ខែ ពេញមន្ទីរសម្ពពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបអង្គរវិញបានទទួលស្រ្តី ដែលមានផ្ទៃពោះចំនួន១២.៤០២នាក់ មកធ្វើការពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនិងមានការសម្រាលកូនបានចំនួន២.២៣៧នាក់៕

...

youngs1 youngs2 youngs

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print