ឃាត់​ជនជាតិវៀតណាមម្នាក់លួចចូលទឹកដីកម្ពុជាដោយខុសច្បាប់​ រួម​ទាំង​កាំភ្លើងខ្លី មួយដើមម៉ាក K59

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តជាតិ អូរយ៉ាដាវ ប្រចាំគោលដៅផ្លូវចូលភូមិភិ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ឃាត់ខ្លួនពីបទលួចចូលទឹកដីកម្ពុជាដោយខុសច្បាប់
នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

តាមការអោយដឹងពីលោកវរសេនីយ៍ឯក សុខ សំអាន នាយប៉ុស្តិ៍ភូមិភិស្តីទីបានអោយថា បុរសជនជាតិវៀតណាមដែលបានឃាត់ខ្លួនខាងលើមានឈ្មោះ Pham Van Oanh អាយុ៣៨ឆ្នាំ រស់នៅភូមិយាទម ស្រុកដាកគឺ ខេត្តយ៉ាដាឡា ប្រទេសវៀតណាម។

លោកវរៈសេនីយ៍ឯក សុខ សំអាន បន្តថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងប្រចាំការនៅប៉ុស្តិ៍ភូមិភិរបស់កម្លាំងនគរបាលអន្តោប្រវេសន៍បានត្រួតពិនិត្យឃើញជនបរទេសចំនួន១នាក់ ដោយមានការសង្ស័យកម្លាំងប្រចាំការបានធ្វើការឃាត់ដំណើរជននោះបណ្តោះអាសន្ន ដើម្បីសាកសួរនិងឆែកឆេររកឃើញថា ជនបរទេសខាងលើពុំមានឯកសារធ្វើដំណើរអ្វីទាំងអស់ ឃើញតែអាវុធខ្លីប្រភេទK59 មួយដើមនៅក្នុងខ្លប់ម៉ូតូ ម៉ាក់Wave ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ81PI04532 ដែលជាមធ្យោបាយធ្វើដំណើរ ក្រោយពីត្រួតពិនិត្យឃើញកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនរួមនិងមធ្យោបាយ និងអាវុធយកមកទីបញ្ជាការប៉ុស្តិ៍ចាត់ការតាមនីតិវិធី។
នៅថ្ងៃដដែលជនខាងលើរួម និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕ វុទ្ធឦសាន

img_5881 img_5882 img_5883

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print