អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព​ឧបទ្ទវហេតុ​គ្រឿងបាក់​សង្កត់​មនុស្ស​

ចែករំលែក៖

ប៉ៃលិន ៖ លោកកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ក្រុង ,មន្ទីរជំនាញ , ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំង ដែលកើតឧបទ្ទវហេតុបាក់ថ្មភ្នំសម្លាប់មនុស្សកាល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ។

គួរបញ្ជាក់ថា ៖ កម្មករម្នាក់ស៊ីឈ្នួលបើកគ្រឿងចក្រ ជីកកកាយថ្មភ្នំ និងដឹកជញ្ជូនដី២នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅក្នុងគំនរថ្មភ្នំសង្គត់ ខណៈពេលដែលកំពុងតែជីកកកាយថ្មដាក់លើរថយន្តពេលនោះ ស្រាប់តែមានបាក់ថ្មភ្នំ១ផ្ទាំងដ៏ធំពីលើមកសង្កត់លើមនុស្សនិងគ្រឿងចក្រខ្ទេចតែម្តង ។
ពេលនោះសំណាងល្អហើយផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងដែលទើបនឹងសាងសង់នៅក្បែរនោះដែរត្រូវដុំថ្មខ្ទាតចំបណ្តាលឱ្យរងការខូចខាតពាងទឹកបែករីឯម្ចាស់ផ្ទះភ័យលឹងចុងសក់ ។

ហេតុការណ៍បាក់ផ្ទាំងដីថ្មធំសង្កត់កម្មករចំនួន២នាក់ស្លាប់ ដ៏គួរឱ្យអាណិតអាសូរយ៉ាងខ្លោចចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ៕

...

img_5928 img_5929 img_5930 img_5931 img_5932

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print