ខេត្តកណ្ដាល ៖​ ផ្ដល់ការព្យាបាលជំងឺ ភ្នែក​ ឥតបង់ថ្លៃ រយៈពេល ៥ថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រូពេទ្យឯកទេស ផ្នែក ជំងឺ ភ្នែក នៃ មន្ទីរពេទ្យ ជ័យជម្នះ ខេត្ត កណ្ដាល ជូន ដំណឹង ថា ក្រុម គ្រូពេទ្យ ភ្នែក នៃ មន្ទីរពេទ្យ នេះ នឹង ផ្ដល់ ការ ពិនិត្យ និង វះកាត់ជំងឺ ភ្នែក ដោយ ឥត បង់ ថ្លៃ រយៈពេល ៥ ថ្ងៃ។

វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់ ថា កម្មវិធី ពិនិត្យ និង វះ កាត់ ជំងឺ ភ្នែក ឥត បង់ ថ្លៃ នេះ គឺ ធ្វើ នៅ មន្ទីរពេទ្យ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល។ ប្រសិន បើ លោក អ្នក ពិបាក រក ទីតាំង មន្ទីរពេទ្យ ស្រុក ខ្សាច់កណ្ដាល សម្រាប់ ទៅ ព្យាបាល ជំងឺ ភ្នែក ឥត បង់ ថ្លៃ នេះ លោក អ្នក អាច ទាក់ទង សួរ ព័ត៌មាន បន្ថែម តាម រយៈ ទូរស័ព្ទ លេខ ១១ ២១៣ ២៣២ ។

លោកបញ្ជាក់ថា ការ ពិនិត្យ និង ព្យាបាល ជំងឺ ភ្នែក ឥត បង់ ថ្លៃ នេះ គឺ ជា កិច្ច សហការ ជាមួយ អង្គការ មនុស្សធម៌ ពី ប្រទេស អូស្ត្រាលី ដែល មាន ឈ្មោះ ថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់ ពី ថ្ងៃ អាទិត្យ ទី ២៧ វិច្ឆិកា ដល់ ថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ ធ្នូ សម្រាប់ អ្នក មាន ជំងឺ ភ្នែក ទូទៅ៖ «ជំងឺ ដែល យើង ត្រូវ ធ្វើ ការ វះកាត់ ហ្នឹង ដូចជា ភ្នែក ជំងឺ ភ្នែក ឡើង បាយ មនុស្ស ចាស់ ភ្នែក កន្ទុយ ថ្លែន ឬ មួយ ក៏ ឡើង សម្ពាធ ទឹក ក្នុង ភ្នែក ធ្ងន់ធ្ងរ។ យើង ធ្វើ ការ វះ កាត់ ជូន ដោយ ឥត គិត ថ្លៃ ៕

...

img_5936

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print