រត់ចោលប្រពន្ធកូន៣ឆ្នាំ ត្រឡប់មកសុំត្រូវគ្នាវិញមិនបានចាក់ប្រពន្ធរបួសធ្ងន់ និងចាក់ខ្លួនឯងចេញពោះវៀនមកក្រៅ

ចែករំលែក៖

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ សុទ្ធ ចាន់ថន អាយុ៣៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះកន្លែងកើតហេតុ។ ចំណែកជនបង្កជាប្តីឈ្មោះ ផៃ ចំរើន អាយុ៣៤ឆ្នាំ មុខរបរជាងឈើធ្វើការនៅប្រទេសថៃ។

ប្រភពពីប្អូនស្រីជនរងគ្រោះឈ្មោះ សុទ្ធ ស៊ីណា អាយុ៣១ឆ្នាំ បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់គាត់ខាងលើមានកូន២នាក់ហើយក៏បានលែងលះគ្នាដោយសារតែប្ដីរបស់គាត់លួចមានប្រពន្ធចុងជាង៣ឆ្នាំមកហើយ។ លុះនៅវេលាម៉ោងប្រមាណ៩យប់ បុរសជាប្ដីបានមកផ្ទះប្រពន្ធដើម គោលបំណងសុំត្រូវដើម្បីរួមរស់ជាមួយគ្នាវិញ និងសូមសន្យាឈប់មានស្រីខាងក្រៅទៀតហើយ តែប្រពន្ធដាច់ខាតមិនព្រម ។ ប្រភពខាងលើបន្តថា ក្រោយពីប្ដីសុំត្រូវគ្នានមិនបានក៏សុំកូនពៅម្នាក់យកទៅចិញ្ចើម តែប្រពន្ធនៅតែមិនព្រមឲ្យទៀតក៏ធ្វើឲ្យបុរសជាប្ដីខឹងនឹងប្រពន្ធទាញយកកាំបិតចុងស្រួចចាក់ប្រពន្ធរងរបួសធ្ងន់តែម្តង។

ប្រភពដដែលបន្តទៀតថា លុះនៅពេលកូនយំឮដល់អ្នកជិតខាងចូលមកមើល ជនបង្កបានរត់ឡើងឡៅតឿបម្រុងចង.កសម្លាប់ខ្លួនតែមិនបានសម្រេចក៏វាយបំបែកកញ្ចក់បង្អួចរួចយកអំបែងចាក់ខ្លួនឯងបណ្តាលឲ្យធ្លាយចេញពោះវៀនមកក្រៅតែម្តង។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងទាក់ទងទៅរថយន្តសង្គ្រោះដឹកជនបង្ក និងជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕

sokha1 sokha sokha3 sokha2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print