ខេត្តបាត់ដំបង ៖ មានករណីឃាតកម្មចាក់សម្លាប់ជនរងគ្រោះឲ្យស្លាប់ រួចអូសសពគរចំបើងដុតដើម្បីបំផ្លាញ ភស្តុតាង ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចរោងចម្ការ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ៨និង២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ហើយករណីឃាតកម្ម នេះសមត្ថិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ៕
...