ឃាត់ខ្លួន ទិត ​ចំរុង ពីបទជួញដូរដោយខុសច្បាប់នូវសារ​ធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ឈ្មោះ ទិត ចំរុង ហៅឡុង ភេទប្រុស អាយុ៣៣ឆ្នាំជ នជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិ៦ កាំជណ្តើរជាន់ទី១(ប្លុកតាន់ប៉ា) ផ្លូវលេខ១៥៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់តូច និងប្រអប់ជ័រ ពណ៌សុកូឡាសម្រាប់ដាក់គ្រឿងញៀន១។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕

img_1398

...

ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print