ម៉ូតូបុករ៉ឺម៉កម៉ូតូបណ្តាលអោយមនុស្ស២នាក់រងរបួស

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរ៉ឺម៉កម៉ូតូ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1G-6285 បណ្តាលអោយខូចខាតម៉ូតូពីរគ្រឿង និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែក យាយហ៊ិនទី១ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល ។

ភាគីអ្នកបើកម៉ូតូហុងដាសេ១២៥ ឈ្មោះអ៊ុំ វណ្ណី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រែកយាយហ៊ិនទី១ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល ។ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះឌូ ម៉ល ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ពួកគេទាំង២នាក់បើកបរបញ្ច្រាស់ទិសគ្នា ។  លុះមកដល់ចំណុចកើតហេតុម៉ូតូបានបើកទៅបុករ៉ឺមកម៉ូតូ  ពណ៌ក្រហម គ្មានផ្លាកលេខ បណ្តាលអោយរបួស ធ្ងន់ដល់អ្នកទាំង២នាក់ ។

ជនរងគ្រោះទាំង២នាក់ត្រូវបានបងប្អូនដឹកទៅកាន់មន្ទីរពេទ្យ ។ ចំណែកវត្ថុតាងទាំង២បានយកមករក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលឬស្សីជ្រោយ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ស្អាងជ័យ

...

nkw_28-11-2016_05 nkw_28-11-2016_06 nkw_28-11-2016_07

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print