បុរសម្នាក់ត្រូវគេប្រទះឃើញចងកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងព្រៃគុម្ពឫស្សី បន្ទាប់ពីខឹងម្តាយរករឿងថា អាហ្អែងទាត់ប៉េត្រូអញបែក អញឈប់ឲ្យប្រើហើយ ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង ឈ្មោះ កែប ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ សំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ។

ប្រភពបន្តថា មូលហេតុដោយសារជនរងគ្រោះខឹងម្តាយរឿងថា អាហ្អែងទាត់ប៉េត្រូអញបែក អញឈប់ឲ្យប្រើហើយ ពេលនោះ ឈ្មោះ កែប ម៉ាប់ ក៏ដើរចេញទៅបាត់ ហើយប្រទះឃើញស្លាប់ដោយចងកតែម្តង ៕ ប៉ឹម ពិន

...

nkw_28-11-2016_14 nkw_28-11-2016_13

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print