ម៉ូតូស្កូពីបើកឆ្លងផ្លូវត្រូវម៉ូតូសណ្តោងរឺម៉កបុករងរបួសធ្ងន់ម្នាក់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បានរងរបួសធ្ងន់និង៤នាក់ទៀតរងរសបួសស្រាល ក្នុង គ្រោះថ្នាក់ចរាចររវាងម៉ូតូស្គូបពីបើកឆ្លងផ្លូវហើយត្រូវម៉ូតូសណ្តោងរឺម៉កបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលតែម្តងដោយសារស្ថានភាពផ្លូវងងឹត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្សារដើមអម្ពិលតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីស្ថិតក្នុងភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ស្គូបពី ពណ៍សពាក់ស្លាកលេខភ្នំពេញ១DF៣៩៥១បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូសណ្តោងរឺម៉កមួយគ្រឿងទៀត ពណ៍ខៀវ អត់ស្លាកលេខហើយមិនមានភ្លើងបំភ្លឺផ្លូវទៀតនោះបើកបរដោយបុរសម្នាក់ឈ្មោះហាន ហាត ភេទប្រុស អាយុ២៣ឆ្នាំមុខរបរជាកម្មករកាត់កញ្ចក់ស្នាកនៅក្នុងក្រុមហ៊ុនកញ្ចក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងនាក់រួមដំណើរបីនាក់ទៀតបើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីគោលដៅមកពីដំឡើងកញ្ចក់នៅផ្ទះមេនៅម្តុំផ្សារដីហុយខណៈមកដល់ចំណុចកើតហេតុខាងលើដោយសាតែម៉ូតូសណ្តោងរឺម៉កបើកពីក្រោយរថយន្តមួយគ្រឿងទៀតហើយធ្វើអោយម៉ូតូស្គូបពីដែលឆ្លងផ្លូវមើលមិនឃើញទើបបណ្តាលអោយបុកគ្នារងការខូចខាតយ៉ាងដំណំនិងធ្វើអោយមនុស្សម្នាក់រងរបួសធ្ងន់និងបីនាក់ទៀតរបួសស្រាលតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះចំណែកម៉ូតូនិងរឺម៉កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅអធិការដ្ធានខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយនូវពេលក្រោយ៕ ដោយ ៖ តុង សីហា

...

nkw_28-11-2016_24 nkw_28-11-2016_23 nkw_28-11-2016_22 nkw_28-11-2016_21

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print