សុគន្ធ ថេរ៉ាយុ និងរ៉ាប៊ី បញ្ចេញក្បាច់រាំកក្រើកឆាកតន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ីបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្រោយពីអ្នកទាំងពីរចាប់ដៃគ្នាជាលើកដំបូងបង្ហាញក្បាច់រាំដ៏រស់រវើកនៅលើឆាកប្រគុំតន្ត្រីកាលពីចុងសប្តាហ៍មុននេះ។

សំឡេងទះដៃហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ និងស្វាគមន៍វត្តមានតារាចម្រៀងប្រចាំផលិតកម្មថោន។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី និងលោកសុគន្ធ ថេរ៉ាយុ លើកយកមកច្រៀង និងបង្ហាញក្បាច់រាំពិសេសនៅពេលនេះគឺបទ ”មិនមែនក្រទេណា” ដោយមានការលាយបញ្ចូលគ្នាជាមួយបទចម្រៀង ”ដេកមិនលក់ ឈរមិនសុខ បាយមិនឆ្ងាញ់” ។ ការលាយបញ្ចូលគ្នារបស់បទចម្រៀងនេះបានបង្កើតឲ្យមានទស្សនីយភាពថ្មីគួរជាចាប់អារម្មណ៍ជាមួយនឹងកក្បាច់រាំរស់រវើកថ្មី។

អ្នកគាំទ្រលើកឡើងថា នេះគឺជាលើកទី១ហើយដែលគេបានឃើញវត្តមានតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោនគឺកញ្ញា រ៉ាប៊ី និងលោក សុគន្ធ ថេរ៉ាយុ បានចាប់ដៃគូច្រៀងរាំជាមួយគ្នា ហើយវាគឺជាយុទ្ធសាស្ត្រថ្មី ដើម្បីពង្រីកទីផ្សារការងាររបស់ពួកគេផងដែរ។ ក្បាច់រាំនិងបទចម្រៀងថ្មីដែលបង្កើតឡើងដោយកូនខ្មែរនេះបានធ្វើឲ្យកក្រើកអស់ឆាកកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយចំនួនកាលពីចុងសប្តាហ៍មុន។

អ្នកផលិតកម្មវិធីម្នាក់បានលើកសរសើរអំពីគំនិតច្នៃប្រឌិតនៃក្បាច់រាំ ជាមួយនឹងការលាយបញ្ចូលគ្នានៃបទចម្រៀងថ្មីរបស់តារាចម្រៀងទាំងពីរខាងលើដែលអាចធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែក ខណៈដែលបទចម្រៀងទាំងពីរបទខាងលើទទួលបានការការគាំទ្រច្រើនកាលពីពេលកន្លងមកថ្មីៗនេះ។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ថ្មីនេះក៏ទទួលបានការកោតសរសើរដែរថា ជាបទចម្រៀងថ្មីនិងមានចង្វាក់ភ្លេងពិរោះមិនចាញ់បទចម្រៀងបរទេសនោះទេ៕

rayuk-5 rayuk-4 rayuk-3 rayuk-1 rayuk-2

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print