ចោរប្លន់លុយពីថៅកែទិញស្រូវ គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លុយបាតជាង៧៥.០០០ម៉ឺនបាត និងលុយខ្មែរ៥០០.០០០រៀល ត្រូវក្រុមចោរប្លន់បាញ់គំរាមប្លន់យកលុយអស់ពីថៅកែទិញស្រូវ នៅភូមិក្រួស ឃុំជ្រៃ ស្រុកថ្ម គោល ខេត្តបាតដំបង កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦ ។

លោក ឡាច វ៉ាន់ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធខាងលើបង្កឡើងដោយជនមួយក្រុមមានគ្នា៣នាក់ ពាក់អាវប៉ារ៉ាពណ៌ខៀវ ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់១ដើម និងកាំបិតប៉័ងតោ១ ។

ជនរងគ្រោះរងអំពើប្លន់ ទី១-ឈ្មោះ អ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំរស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតដំបង ទី២-មានឈ្មោះ មួង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ។

លោកបន្តថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពភ្ជង់ និងបាញ់បំបុកដីចំនួន៤គ្រាប់ គំរាមជនរងគ្រោះទី១ដែលកំពុងទូទាត់លុយទិញស្រូវ ប្លន់យកកាបូបស្ពាយ១ដែលផ្ទុកទឹកប្រាក់ចំនួន ៥០.០០០បាត និងលុយខ្មែរ ១០០០.០០០រៀល ។ ចំណែកជនរងគ្រោះទី២ ត្រូវបានក្រុមជនសង្ស័យប្លន់យកលុយបាតចំនួន៧៥.០០០បាត លុយខ្មែរ៥០០.០០០រៀល និងទូរស័ព្ទដៃមួយគ្រឿង។ ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព។

លោកនាយការិយាល័យ បន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ប្រទះឃើញសំបកកាទូសចំនួន៤ និងក្បាលគ្រាប់ចំនួន១។ បច្ចុប្បន្នសមត្ថចម្រុះរួមមាន នគរបាល និងអាវុធហត្ថ បានធ្វើការស្រាវជ្រាវបន្តតាមចាប់ខ្លួនក្រុមជនបង្ក៕ ដោយ ៖ ដ្រេហ្គន

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print