ចោរលួចគោអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល ៖ ចោរលួចគោម្នាក់អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគោអ្នកស្រុក កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចលើខ្នងទួល ស្ថិតក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ញឹប ចាន់ណារី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង មានមុរបរកម្មកររោងចក្រ ។ ចំណែកឯជនរងគ្រោះជាម្ចាស់គោឈ្មោះ សុខ គួយ ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង មុខរបរកសិករ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះបានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅលើខ្នងទួល បន្ទាប់មកក៏ដើរទៅច្រូតស្រូវនៅវាលស្រែបាត់ទៅ ។ លុះដល់វេលាម៉ោង១២និង២០នាទី ជនរងគ្រោះត្រឡប់មកដឹកគោជ្រកម្លប់ ស្រាប់តែបាត់គោមិនឃើញនៅកន្លែងចង ។ ភ្លាមៗនោះជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាដើរតាមរកសត្វគោរបស់ខ្លួន តែរកមិនឃើញរហូតដល់វេលាម៉ោង១៥និង៤០នាទី ទើបទទួលព័ត៌មានថា សមត្ថកិច្ចចាប់បានចោរលួចគោ ជនរងគ្រោះក៏តាមទៅមើលឃើញគោរបស់ខ្លួន ។ ចំពោះជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ស្អាងជ័យ

nkw_28-11-2016_35

...

 

nkw_28-11-2016_34 nkw_28-11-2016_33

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print