តូបអាជីវករ៨បាក់ចូលក្នុងទឹកនៅអាងអូរខាយដនក្នុងកម្មវិធីបុណ្យអុំទូក តែគ្មានគ្រោះថ្នាក់នោះទេ

ចែករំលែក៖

ប៉ោយប៉ែត ៖  តូបចំនួន៨តូបរបស់អាជីវករ ដែលលក់ដូរនៅតំបន់ទេសចរណ៏ អាងអូរខាយដនទើបតែបង្កើតថ្មីនោះត្រូវបានបាក់ចូលក្នុងទឹក ក្នុងកម្មវិធីបុណ្យអ៊ុំទូកកាលពីរសៀលថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១៦នៅតំបន់ទេសចរណ៏ថ្មីអាងអូរខាយដនឋិតក្នុងភួមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

តាមសេចក្ដីរាយការណ៏នៅកន្លែងកើតហេតុនិយាយថាៈតូបចំនួន៨របស់អាជីវករចំនួន៨ត្រូវបាក់ស្រុតចូលក្នុងអាងទឹក ដោយសាតែរមនុស្សប្រុស ស្រីជាច្រើនខ្លះអង្គុយហួបស្រារបៀ ខ្លះទៀតឈមើល ហោកញ្ជ្រៀវក្នុងកម្មវិធីបុណ្យអ៊ុំទូក ព្រោះនៅទីក្រុងប៉ោយប៉ែត គីជាទីក្រុងមួយនៅជាប់នឹងបន្ទាត់ព្រំដែនកម្ពុជា ថៃ ហើយមិនដែលមានកម្មវិធីបុណ្យប្រណាំងទូក ង ដូច្នេះប្រជាពលរដ្ឋមួយចំនួនមកពីតាមបណ្ដាភូមិច្រើន បានទៅឈលើតូប ដែលនៅជាប់មាត់អាងជាហេតុធ្វើឧ្យបាក់ ម្យ៉ាទៀតក្រុងប៉ោយប៉ែតមានបីរបបហើយមិនដែលមានបង្កើតពិធីបុណ្យប្រណាំងទូកងឡើយដូចជារបបលន់ណុល របបប៉ុលពតនឹងសម័យរដ្ឋកម្ពុជា ទើបតែថ្ងៃទី២៧ខែវិច្ឆិកា២០១៦នេះមានកម្មវិធីប្រណាំងទូកង។
ជុំវិញករណីខាងលើនេះលោកធិន ស៊ិនដេងអធិការក្រុងប៉ោយប៉ែតដែលទើបតែទទួលមុខដំណែងថ្មីនោះមិនអាចសុំការអធិបាយបានឡើយ ព្រោះទូរសព្ទ័លោកនៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកា២០១៦នេះចុចចូលហើយតែគ្មានអ្នកទទួល ។

ប្រជាពលរដ្ឋនិយាយថាៈលោកអធិការថ្មីដែលទើបទទួលមុខដំណែងពិបាកក្នុងការទំនាក់ទំនងណាស់ទូរសព្ទ័របស់លោក បើមានហេតុការអ្វីនោះយប់ប្រលប់មិនដឹងទៅពឹងអ្នកណាឡើយ ហេតុដូចនេះសូមលោក ទុកទូរសព្ទ័ជាប់ខ្លួនហើយទទួលទូរសព្ទ័ប្រជាពលរដ្ឋផងទាន? ៕ ដោយ ៖ វណ្ណា

...

nkw_28-11-2016_52 nkw_28-11-2016_51 nkw_28-11-2016_50 nkw_28-11-2016_49

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print