លើកគ្នាមកកាន់ប៉ុស្តិ៍នគរបាលខ្លាចដោះលែង ជនសង្ស័យគាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបាត់បង់សម្ភារៈនិង ទ្រព្យសម្បតិ្តមួយចំនួនកន្លងមក ប្រជាពល រដ្ឋក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពិសេស អាជីវករក្នុងផ្សារឆេកូ ទល់មុខស្ថានីយទូរ ទស្សន៍សីុធីអិន បាននាំគ្នាទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលខ៦ ដើម្បី ពិនិត្យនិងតាមដានមើល ជនសង្ស័យទាំង ២នាក់ដែលជាមុខសញ្ញាយ៉ាងសកម្ម ធ្វើ សកម្មភាពលួចគាស់ផ្ទះ តូប យកទ្រព្យ សម្បត្តិ ហើយពេលប្តឹងសមត្ថកិច្ចម្តងៗមិន ដែលមានវិធានការនោះឡើយ ។
ក្រុមប្រនជាពលរដ្ឋដែលលើកគ្នាមក កាន់ស្នាក់ការប៉ុស្តិ៍បាននិយាយឲ្យដឹងថាគាត់ខ្លាចសមត្ថកិច្ចដោះលែងជនសង្ស័យ ទើបនាំគ្នាមកមើល ហើយក្រុមនោះគឺធ្វើ សកម្មភាពលួចមិនរើសមុខឡើយ ។

ថ្មីៗកន្លងមកពួកគាត់បានបាត់សម្ភារ ជាច្រើន ហើយមុខសញ្ញាដែលធ្វើសកម្ម ភាពនេះដឹងហើយរួចរាយការណ៍ តែសមត្ថ កិច្ចហាក់បីដូចមិនរវីរវល់ មិនតែប៉ុណ្ណោះ សូម្បីតែប្រធានផ្សារគីឡូមែត្រលេខ៦ ក៏ មិនយកចិត្តទុកដាក់ដែរ ។
ពួកគាត់បានឲ្យដឹងថា ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ដូរ បានដាក់េវណគ្នាយាមជាមួយនិងប្រជាការពារសង្កាត់ ទើបឈានដល់ការឃាត់ខ្លួន ពួកគេបាន ហើយជនសង្ស័យទាំង២ ក៏ ធ្លាប់ជាប់ពន្ធនាគារពីបទគាស់ផ្ទះ ទើបតែ ចេញថ្មីកន្លងមកនេះ ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ វ៉ន ចំរើន អាយុ២៣ឆ្នាំ និងឈ្មោះ វ៉ន សុខ អាយុ២០ឆ្នាំ ។ អ្នកទាំង២មានទីលំនៅក្នុង សង្កាត់គីឡូមែ៉ត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃគាត់ លែងមានជំនឿទុកចិត្តទៅលើសមត្ថកិច្ច មូលដ្ឋានហើយ ព្រោះរាយការណ៍ប្រាប់ ម្តងៗ មិនដែលគិតគូពីសុខទុក្ខពីពលរដ្ឋ នោះទេ ដូចជាករណីចោរលួច ប្លន់ ចង់ កើតរបៀបណា ក៏កើតទៅចុះ មេប៉ុស្តិ៍គីឡូ ម៉ែត្រលេខ៦មិនរវល់ ៕ ដោយ ៖ អារុណរះ

...

nkw_28-11-2016_57 nkw_28-11-2016_56 nkw_28-11-2016_55

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print