ផ្តន្ទាទោសជនជួញដូរគ្រឿងញៀន៣នាក់ពី៨ឆ្នាំទៅ១៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសជនជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ ដាក់ពន្ធនាគារចន្លោះពី៨ឆ្នាំទៅ១៤ឆ្នាំ ។ ជនជាប់ចោទ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយនឹងប្តឹងទៅសាលាឧទ្ធរណ៍ ។

លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ទូច ឆាយ ហៅស៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀលចូលជាថវិការដ្ឋ។ ជនជាប់ចោទឈ្មោះ ឯក រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ (រត់គេចខ្លួន) ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំពិន័យជាប្រាក់១៥លានរៀលចូលជាថវិការដ្ឋ និងចេញដីកាតាមចាប់ខ្លួនមកអនុវត្តទោសនៅក្នុងពន្ធនាគារ។ជនជាប់ចោទឈ្មោះ អ៊ិន អារីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១៤ឆ្នាំ និងពិន័យជាប្រាក់៣០លានរៀលចូលជាថវិការដ្ឋ។

ពួកគេត្រូវបានតុលាការចោទប្រកាន់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមី ធាតុសុទ្ធចំនួន១៣៩.០២ក្រាម និង កេតាមីន ធាតុសុទ្ធចំនួន ០.០៥២ក្រាម ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១៩ E0 ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក តាមមាត្រា៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ៕  ដោយ ៖ ចេស្តា

nkw_28-11-2016_58

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print