ម្ចាស់ជើងឯក AK 2ថ្នាក់ជាតិបានទៅក្រុម Successful ខណៈ ក្រុម IQ ជាជើងឯក Dota 2 ព្រឹត្តិការណ៍ NET 2016

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីធ្វើការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៣ខែតាមបណ្តាខេត្តនិងរាជធានីទាំង២២ក្នុងប្រទេសកម្ពុជានោះមកទីបំផុតក្រុមដែលទទួលបានតំណែង ជើងឯកAK2 គឺក្រុម Successful ខណៈ ដែលក្រុមIQ ជាជើងឯក Dota2 កាលពីល្ងាចថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

មន្ត្រីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអះអាងថា ការប្រកួតថ្នាក់ជាតិកីឡាអេឡិចត្រូនិកបានប្រព្រឹត្តទៅតាំងពីថ្ងៃទី១៥ខែតុលាកន្លងទៅក្នុងចំណោម២២ខេត្ត-ក្រុង បានបែងចែកជា៥តំបន់និងជ្រើសរើសបានក្រុមខ្លាំងចំនួន១៦សម្រាប់វិញ្ញាសា AK 2 និងចំនួន៨ក្រុមសម្រាប់វិញ្ញាសាDota 2 ដើម្បីឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្រាប់វិញ្ញាសា Dota 2 ក្រុមខ្លាំង IQ បានលត់ក្រុម XP ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ទីបំផុត IQ ជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៦លើវិញ្ញាសា Dota 2។

ចំណែកវិញ្ញាសា AK 2 វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រវិញក្រុម Successful បានយកឈ្នះក្រុម Will Show You ក្នុងលទ្ធ ផល៥-៣ ខណៈក្រុមខ្លាំង NeverCare បាន លេងឈ្នះក្រុមជើងឯកអន្តរជាតិ MATIC ២០១៥ គឺ Secret ដោយលទ្ធផល ៥-១។ នៅវគ្គផ្តាច់ព្រ័ត្រក្រុម Successful គ្រង តំណែងជើងឯកថ្នាក់ជាតិឆ្នាំ២០១៦បន្ទាប់ពីយកឈ្នះក្រុមខ្លាំងNeverCareក្នុងលទ្ធផល ៧-៤នៅវគ្គផ្តាច់ព្រ័ត្រ ។

ចំណែកក្រុម Secret មានចំណាត់ថ្នាក់លេខ៣ក្រោយពីយកឈ្នះក្រុម Will Show You ដោយលទ្ធផល ៥-៣ នៅវគ្គ ផ្តាច់ព្រ័ត្រ។

ក្រុមជ័យលាភីលេខ១ទទួលបានបាន ពាន១អមជាមួយប្រាក់រង្វាន់ចំនួន២ពាន់ ដុល្លារ។ក្រុមជ័យលាភីលេខ២ទទួលបានពាន១និងប្រាក់រង្វាន់ចំនួន១ពាន់ដុល្លារ។ក្រុមជ័យលាភីលេខ៣ទទួលបាន20,000 Sabay gold ក្នុងនោះដែរ ក្រុមជ័យលាភីលេខ១និងលេខ២ត្រូវតំណាងឲ្យកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អេឡិចត្រូនិកអន្តរជាតិ MATIC 2017 នា ខែមករា ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី៕

img_6891 %e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%9c%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8b-%e1%9e%85%e1%9f%86%e1%9e%9a%e1%9e%be%e1%9e%93 img_6892

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print