រដ្ឋមន្ត្រីអប់រំ ៖ សង្ឃឹមថាអនាគតកម្ពុជានឹងមានអត្តពលិកតេក្វាន់ដូឆ្នើមដូចកូរ៉េដែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ Best of the Best & KUKKIWON Poomsae Festival ដែលជាការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសកីឡាករកីឡាការិនីវ័យក្មេងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចមកលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជ និង កីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបានថ្លែងថា នៅថ្ងៃអនាគតខាងមុខដ៏ខ្លីព្រះរាជាណាចក្រកម្ពុជានឹងមាន កីឡាករកីឡាការិនវ័យក្មេងឆ្នើមៗដូច ប្រទេសកូរ៉េពុំខានឡើយតាមកិច្ចគាំពារពី លោក Kim Won Jin ឯកអគ្គរដ្ឋទូតសាធា រណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោក OH HYUN-DEUK ប្រធានមូលនិធិ KUKKIWON (World Taekwondo Head Quarter កូរ៉េនោះ ។

លោកហង់ ជួនណារ៉ុន មានប្រសាសន៍ ថា ព្រឹត្តិការណ៍នេះមានរាជធានី-ខេត្តចំនួន ៨ចូលរួម ក្នុងនោះមានក្លិបចំនួន២៧ និងកីឡាករ-កីឡាការិនីសរុប៣៥៤នាក់។ ការប្រកួតនេះមានវិញ្ញាសា២៩គឺវិញ្ញាសាប្រយុទ្ធមាន២៣វិញ្ញាសា និងមេគុន៦វិញ្ញា សា ។ នៅក្នុងការប្រកួតនោះក្លិបមិត្តភាពទទួលបានចំណាត់ថ្នាក់លេខ១ គឺបាន មេដាយមាស៥គ្រឿង ប្រាក់៣គ្រឿង និង សំរឹទ្ធិ៧គ្រឿង ។ លេខ២បានទៅក្លិប Freedom ដែលបានមេដាយមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធិ៥គ្រឿង ។ លេខ ៣បានទៅក្លិបបុរី១០០ខ្នងដែលបានមេដាយមាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធិ៤ គ្រឿង ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រូបង្វឹក តេក្វាន់ដូ (The Best Coach)បានទៅលោក គង់ សក្ខិដា អគ្គលេខាធិការរបស់ខេមរ សហព័ន្ធតេក្វាន់ដូ ។ រីឯអាជ្ញាកណ្ដាលល្អ (Best Referee) បានទៅលោកហែម សំណាង ។ ក្នុងព្រឹត្តិការណ៍នេះតាមរយៈសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោក OH HYUN-DEUK និងលោក Choi Yong Sokត្រូវបានព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ជូនលោកទាំង២ បន្ទាប់ពីពួកគាត់បានជួយលើមុខមាត់ប្រទេសកម្ពុជាតាមរយៈ កីឡាតេក្វាន់ដូនេះឲ្យមានឈ្មោះបោះ សំឡេងនៅលើពិភពលោក ។ ក្នុងពិធីនោះ លោកOH HYUN-DEUK បានបំបាក់ខ្សែក្រវាត់ខ្មៅព្រមទាំងប្រគល់វិញ្ញាបនបត្រ ដល់លោកហង់ ជួន ណារ៉ុន ដែលបានប្រឡង ជាប់ខ្សែក្រវាត់ខ្មៅប្រកបដោយជោគជ័យនោះមក៕

3 2 1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print