មន្ត្រីយោធាម្នាក់បាញ់សម្លាប់ខ្លួនក្រោយមានទំនាស់តិចតួចជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ដ្រីយោធាម្នាក់នៅអង្គភាពកា៨២បានបាញ់សម្លាប់ខ្លួន ក្រោយជម្លោះបន្តិចបន្តួចជាមួយប្រពន្ធដែលករណីនេះបានកើតឡើងនៅចំណុចរោងមាន់ ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមន្ដ្រីយោធាដែលបាញ់សម្លាប់ខ្លួនឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ ពាក់ស័ក្តិ៣ ហើយអាវុធដែលបាញ់សម្លាប់ខ្លួន ចំក្រោយគុំត្រចៀកនោះម៉ាកK59 លេខ៥៥៥៥ មានលិខិតបញ្ជាបេសកកម្ម លេខ៨៥ ទ.ប.ទ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មានប្រពន្ធឈ្មោះ ហេង គីមអេង អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។

ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សំ សាមួន បានឲ្យដឹងថា ក្រោយពីមានការសួរនាំពីម្ដាយក្មេក និងប្រពន្ធជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានទៅខេត្តសៀមរាបក៏ជួបករណីគ្រោះថ្នាក់ចរាចរណ៍ហើយបានចំណាយលុយអស់ច្រើនទើបពេលត្រឡប់មកផ្ទះវិញក៏មានទំនាស់ពាក្យសម្ដីគ្នាបន្ដិចបន្ដួចជាមួយប្រពន្ធនៅម៉ោង៧យប់។ លុះដល់ម៉ោងកើតហេតុប្រពន្ធគ្រាន់តែឮសំឡេងអាម៉េកាំភ្លើងក៏ស្ទុះទៅមើលទើបមានការភ្ញាក់ផ្អើលដឹងថាប្ដីបាញ់សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុបានបន្ទោសទៅលើជនរងគ្រោះថា មិនគួរគិតខ្លី ព្រោះតែរឿងបន្តិចបន្តួចនោះទេ ។ ម្យ៉ាងទៀតលុយកាក់យើងអាចរកបាន តែមានលុយច្រើនប៉ុនណាក៏មិនអាចរកទិញជីវិតបានដែរ ៕

img-20161128-wa0038 img-20161128-wa0021 img-20161128-wa0020

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print