ជិះម៉ូតូល្លឿនមិនប្រយត្ន័បុកគេពីក្រោយសន្លប់ស្ដូក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹងនិងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១០ រវាងម៉ូតូនិងម៉ូតូ បង្កឡើងដោយបុរសម្នាក់បើកបរមិនប្រយត្ន័ក៏បុកគេពេញទំហឹង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកណ្ដាលសង្កាត់ចេកក្រុងស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតមួយគ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខបានធ្វើដំណើរពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុខាងលើមានយុវជនម្នាក់ទៀតបានជិះមកវ៉ាជនរងគ្រោះហើយបត់ឆ្វេងធ្វើអោយជនរងគ្រោះបុកពីក្រោយបោកខ្លួននិងថ្នល់សន្លប់ស្តូកស្តឹងនៅនិងកន្លែង។ក្រោយមកប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចចុះអន្តរគមន៍ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យខេត្ត ។ រីឯសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេដោយស្ថានភាពរបួសធ្ងន់ពេកបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង៕ ដោយ ៖ យឹម សុថាន

nkw_28-11-2016_70 nkw_28-11-2016_69

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print