ប្រទេសអង់គ្លេសអំពាវនាវឲ្យប៉ាគីស្ថាននិងឥណ្ឌាស្វែងរកដំណោះស្រាយវិបត្តិនៅកាស្មៀរ

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការ បរទេស អង់គ្លេស លោក Boris Johnson ពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសប៉ាគីស្ថានបានអំពាវនាវឲ្យប៉ាគីស្ថាន ឥណ្ឌា បញ្ចប់អំពើហិង្សានៅក្នុងតំបន់ Jammu កា ស្មៀរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានបញ្ជាក់ ថា គោលជំហររបស់អង់គ្លេសគឺចង់ឲ្យឥណ្ឌានិងប៉ាគីស្ថានស្វែងរកដំណោះស្រាយ យូរអង្វែងបញ្ចប់អំពើហិង្សានៅតំបន់កាស្មៀរ។ លោក Boris Johnson បង្ហាញក្តី បារម្ភពីអំពើហិង្សានៅតាមព្រំដែនកាន់តែខ្លាំងឡើងៗក្លាយទៅជាសង្គ្រាមជាទ្រង់ទ្រាយធំ។

នៅក្នុងបណ្តាញសង្គម Twitter អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Nafees Zakaria បានបញ្ជាក់ថា កន្លងមក លោក Boris Johnson បានជួបពិភាក្សាជា មួយទីប្រឹក្សានាយករដ្ឋមន្ត្រីប៉ាគីស្ថានស្តីអំពី បញ្ហាកិច្ចការបរទេស។
បន្ទាត់ព្រំដែនប្រវែង៧២០គីឡូម៉ែត្របានបែងចែកតំបន់កាស្មៀរនៅជើងភ្នំហេម ពាន្តធ្វើជាពីរចំណែកដោយប៉ាគីស្ថានគ្រប់គ្រងមួយចំណែកនិងឥណ្ឌាគ្រប់គ្រងមួយចំណែក។ ប្រទេសទាំងពីរក៏បានប្រកាសពី អធិបតេយ្យភាពគ្រប់គ្រងតំបន់កាស្មៀរទាំង មូលធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរ។

បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីឆ្នាំ២០០៣ ប៉ុន្តែការប៉ះទង្គិចគ្នារវាង ទាហានប៉ាគីស្ថាននឹងឥណ្ឌាដោយភាគីទាំង ពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការ បំពានកិច្ចព្រមព្រៀងនោះ។
ស្ថានភាពនៅតាមតំបន់ព្រំដែនកាស្មៀរកាន់តែតានតឹងខ្លាំងឡើងៗ ហើយក្រុមភេរវ កម្មនៅប៉ាគីស្ថានតែងតែគំរាមកំហែងវាយប្រហារនៅឥណ្ឌា។ សារពត័ត៌មាន AFP បានផ្សព្វផ្សាយថា ក្រុមឧទ្ទាមតំបន់កាស្មៀរ បានធ្វើការគំរាមវាយប្រហារឥណ្ឌាតាម រយៈអំពើហិង្សាជាច្រើនដែលពុំធ្លាប់ជួប ប្រទះពីមុនមក។ ក្រុមឧទ្ទាមដែលគំរាម ឥណ្ឌានេះមានចំនួនរាប់ពាន់នាក់ភាគច្រើនមានប្រភពមកពីអាហ្វហ្គានីស្ថាន។ ការ គំរាមនេះបានដាក់ទម្ងន់បន្ថែមទៅលើស្ថានភាពដែលកំពុងតានតឹងដោយអំពើហិង្សានានានៅតាមព្រំដែនរវាងប្រទេសឥណ្ឌានឹង ប៉ាគីស្ថាន។
ក្រុមឧទ្ទាមតំបន់កាស្មៀរដែលគំរាម វាយប្រហារឥណ្ឌានេះមានគ្នារាប់ពាន់នាក់ ហើយមានគម្រោងបង្កើនសកម្មភាពហិង្សា ប្រឆាំងឥណ្ឌានៅតំបន់កាស្មៀរឥណ្ឌាឲ្យកាន់តែច្រើនថែមទៀតក្នុងពេលឆាប់ៗខាង មុខនេះ។ ការវាយប្រហារប្រឆាំងឥណ្ឌាក៏មានគម្រោងបន្តដល់ច្រើនឆ្នាំទៅមុខទៀតផងដែរ។ នេះបើយោងតាមសារព័ត៌មាន បារាំង AFP ដែលបានស្រង់សម្តី ស៊ីយ៉េត សាឡាហ៊ូឌីន ជាមេដឹកនាំក្រុមប្រឹក្សាសហភាពជីហាដមួយ។ សហភាពនេះប្រមូលផ្តុំទៅដោយក្រុមប្រដាប់អាវុធនានាដែលធ្វើសកម្មភាពប្រឆាំងឥណ្ឌានៅតំបន់កាស្មៀរឥណ្ឌា។

យោងតាមមេដឹកនាំក្រុមប្រឹក្សាសហភាពជីហាដ ក្រុមឧទ្ទាមដែលគំរាមឥណ្ឌា នេះមានគ្នារាប់ពាន់នាក់ ហើយភាគច្រើន មកពីអាហ្វហ្គានីស្ថានគឺជាក្រុមដែលធ្វើ សកម្មភាពប្រយុទ្ធនឹងកងទ័ពអង្គការអូតង់ នៅទីនោះ។
តាមរយៈការគំរាមរបស់ក្រុមឧទ្ទាម ទាំងនេះគេរំពឹងថា ចំនួនសកម្មជនប្រយុទ្ធអ៊ិស្លាមប្រឆាំងឥណ្ឌានៅកាស្មៀរកំពុងតែកើនច្រើនឡើង។ ការគំរាមរបស់ក្រុមឧទ្ទាម បានបង្កភាពតានតឹងបន្ថែមទៀតក្នុងតំបន់កាស្មៀរឥណ្ឌា។ ចាប់តាំងពីដើមខែសីហា មកការបាញ់ប្រហារគ្នានៅតាមខ្សែបន្ទាត់ព្រំដែនរវាងឥណ្ឌានឹងប៉ាគីស្ថានបានសម្លាប់ មនុស្ស១១នាក់ ធ្វើឲ្យទំនាក់ទំនងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹង។ ប៉ាគីស្ថាន បានបដិសេធថា មិនបានពាក់ព័ន្ធនឹងអំពើវាយប្រហារអស់នេះទេ ហើយថែមទាំង បានសន្យាស្តារទំនាក់ទំនងជាមួយឥណ្ឌាឲ្យបានប្រសើរឡើងទៀតផង។

ដូច្នេះមានន័យថា អំពើវាយប្រហារកន្លង មកអាចពាក់ព័ន្ធជាមួយក្រុមឧទ្ទាម។ ចាប់ តាំងពីឆ្នាំ១៩៨៩មកនៅតំបន់កាស្មៀរ ឥណ្ឌាមានក្រុមឧទ្ទាមប្រមាណជា១២ក្រុម បានប្រយុទ្ធទាមទារឯករាជ្យឬក៏ទាមទារ ឲ្យតំបន់កាស្មៀរឥណ្ឌាចូលជាកម្មសិទ្ធិរបស់ ប៉ាគីស្ថាន។

នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ក្រុមជីហាដបរទេសដូចជាក្រុមអារ៉ាប់ និង ក្រុមជីហាដអាហ្វហ្គានីស្ថានបានចូលរួមសកម្មភាពជាមួយក្រុមឧទ្ទាមនៅកាស្មៀរឥណ្ឌា។ ប៉ុន្តែចាប់តាំងពីប៉ាគីស្ថានក្លាយជាដៃគូនយោបាយសំខាន់របស់អាមេរិក ក្រោយអំពើភេរវកម្មក្រុងញូវយ៉កឆ្នាំ២០០១ មកការផ្លាស់ប្តូរស្ថានការណ៍នេះធ្វើឲ្យក្រុមឧទ្ទាមពិបាកទទួលយកណាស់។ ក្រុមឧទ្ទាម ប្រកាសថា ក្នុងសកម្មភាពប្រយុទ្ធក្រុមខ្លួនលែងត្រូវការជំនួយខុសច្បាប់ពីកងទ័ពប៉ាគីស្ថាន និងលែងគោរពបញ្ជាប៉ាគីស្ថានទៀត ហើយ៕ ដោយ ៖ ម៉ែវ សាធី

...

kashmir-violence-690x377 kashmirviolence_story_647_071416013207

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print