ប្រធានាធិបតីកូរ៉េខាងត្បូងបដិសេធឆ្លើយសំនួរផ្សាយផ្ទាល់ របស់ព្រះរាជអាជ្ញា

ចែករំលែក៖

មេធាវីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoo Yeong Ha នៅថ្ងៃទី២៨ខែវិច្ឆិកាបានប្រកាសថា លោកស្រីប្រធានាធិបតីមិនព្រមឲ្យមានការសួរដេញដោលផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សឡើយ ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រីប្រធានាធិបតីនិងមិនសហការក្នុងការឆ្លើយបំភ្លឺ ដោយសារតែលោកស្រីមានការងារវាល់ច្រើន។កន្លងមកក្រុមព្រះរាជអាជ្ញាបានស្នើរឲ្យលោកស្រីផ្តាល់ចម្លើយនៅថ្ងៃតី២៩ខែវិច្ឆិកា។

ពេលនេះប្រជាជនកូរ៉េខាងត្បូង មិនថានៅទីក្រុងសេអ៊ូលឬនៅតាមទីក្រុងធំៗផ្សេងទៀត មានគំរោងធ្វើបាតុកម្ម ដែលនេះគឺជាបាតុកម្មលើកទី៥ហើយ ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតីប៉ាក់ គុនហេ ចុះចេញពីតំណែង។ ការទាមទារនេះគឺដោយសារលោកស្រី មានជាប់ពាក់ព័ន្ធនឹងអំពើមន្តអាគមជាមួយស្ត្រីម្នាក់ឈ្មោះឆយ ស៊ុនស៊ីលព្រមទាំងករណីប្រព្រឹត្តិអំពើពុករលួយនិងប្រើប្រាស់អំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។តាមការរំពឹងទុក បាតុកម្មនៅថ្ងៃនេះនឹងមានអ្នកចូលរួមប្រមាណជា១លាន៥សែននាក់គ្រាន់តែនៅក្នុងក្រុងសេអ៊ូលមួយ។

នៅទីលានGwanghwamunកណ្តាលក្រុងសេអ៊ូល មានមនុស្សចាប់ផ្តើមមកកកកុញកាន់តែច្រើន។ទីនេះហើយ ដែលជាចំណុចកណ្តាល នៃការជួបជុំធ្វើបាតុកម្មបាតុកម្មទំលាក់ប្រធានាធិបតី ដែលបានធ្វើនៅរាល់ថ្ងៃសៅរ៍អស់៥អាទិត្យជាប់គ្នាហើយ។ បើទោះបីជាអាកាសធាតុត្រជាក់ខ្លាំង មានធ្លាក់ទឹកកក ក៏ពួកគេបានមកជួបជុំគ្នា តាមការអំពាវនាវរបស់សមាគមជាច្រើន។ក្នុងចំណោមបាតុករ មានទាំងយុវជនក្មេងៗ សិស្សវិទ្យាល័យ និស្សិត និងអ្នកខ្លះមកទាំងគ្រួសារ ហើយក្នុងនោះក៏មានកសិកររាប់ពាន់អ្នកដែលបាននាំគ្នាបើកត្រាក់ទ័រ ពីផ្ទះរបស់ខ្លួនមកដល់ក្រុងសេអ៊ូលទៀតផង។

គួររំឮកដែរថាចាប់តាំងពីផ្តើមមានបាតុកម្មអស់រយៈពេល៥សប្តាហ៍នេះមក គឺរាល់លើក មិនដែលមានអំពើហិង្សា រឺការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកម្លាំងសមត្ថកិច្ចទេ។រាល់លើកបាតុកម្មបានប្រព្រឹត្តិធ្វើទៅ ដោយសភាពស្ងប់ស្ងាត់ បើទោះបីជាបាតុករម្នាក់ៗ មកចូលរួមបាតុកម្មដោយសារតែពួកគេមានកំហឹង ទៅលើលោកស្រីប្រធានាធិបតីប៉ាក់ គុនហេក៏ដោយ ៕ ដោយ ៖ សាធី

korea-2

...

SEOUL, SOUTH KOREA - NOVEMBER 12: South Korean people march during a demonstration, demanding the resignation of South Korean President, Park Geun-hye at Gwanghwamun square in Seoul, South Korea on November 12, 2016. (Photo by Kim Jong-Hyun /Anadolu Agency/Getty Images)
SEOUL, SOUTH KOREA – NOVEMBER 12: South Korean people march during a demonstration, demanding the resignation of South Korean President, Park Geun-hye at Gwanghwamun square in Seoul, South Korea on November 12, 2016. (Photo by Kim Jong-Hyun /Anadolu Agency/Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print