(វិភាគនយោបាយអន្តរជាតិ) ៖ បើទោះសហរដ្ឋអាមេរិកប្តូរមេដឹកនាំតែហ្វុីលីពីនចង់សហការជាមួយរុស្ស៊ីនិងចិនដដែល

ចែករំលែក៖

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានាធិបតី ហ្វុីលីពីនលោក ឌុយទែរតេ ប្រកាសថា ទីក្រុងម៉ានីលមានបំណងសហការជាមួយទីក្រុងមូស្គូ និងប៉េកាំងច្រើនជាងទីក្រុង វ៉ាស៊ីនតោន។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Russia Today លោក ឌុយទែរត េបានប្រកាសថា យើងមិនបានត្រៀម លក្ខណៈសម្រាប់សម្ពន្ធមិត្តយោធាដែលមានសទ្ធិសញ្ញាដែលបានចុះហត្ថលេខា កាលពីឆ្នាំ១៩៥០។ ប៉ុន្តែហ្វុីលីពីនពេលនេះបានត្រៀមខ្លួនសហការជាមួយសម្ពន្ធមិត្តថ្មីក្នុងនោះមានរុស្ស៊ីនិងចិនក្នុងគោលដៅធានាឲ្យពិភពលោកនេះមានសន្តិភាពជាងនេះ។ អាមេរិកបានប្រកាសឈប់លក់អាវុធទៅឲ្យហ្វុីលីពីនដូច្នេះយើងក៏មានមិត្តថ្មីដែលត្រៀមខ្លួនលក់ឲ្យជានិច្ច។
កន្លងមកនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev បានប្រកាសថា នឹងមានកិច្ច ពិភាក្សាជាមួយហ្វុីលីពីន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួម។ ទាំងនោះបញ្ជាក់យ៉ាងច្បាស់ថា ហ្វុីលីពីនបានចាកចេញពីសម្ព័ន្ធមិត្តយោធាអាមេរិក ដោយពិតប្រាកដ។
ការប្រកាសខាងលើរបស់លោក ឌុយ ទែរតេ កើតឡើងក្នុងពេលដែលហ្វុីលីពីន និងចិនមានវិវាទដែនអធិបតេយ្យនៅសមុទ្រ ចិនភាគខាងត្បូង ប៉ុន្តែភាពតានតឹងទាំងនោះបានប្រសើរឡើងវិញ ក្រោយពេលដែល ទីក្រុងម៉ានីលបានប្រកាសថា ចាកចេញពីអាមេរិកដោយងាកទៅរកចិនវិញនោះ។
ដើម្បីគាំទ្រទៅនឹងសម្ពន្ធមិត្តថ្មីរុស្ស៊ីប្រធា នាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរ តេ បានប្រកាសថា លោកអាចនឹងដើរតាម គន្លងរុស្ស៊ីដកខ្លួនចេញពីតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ ICC ក្រោយពេលដែលលោក ខាងលិចបានថ្កោលទោសលោកពីសង្គ្រាម ប្រឆាំងគ្រឿងញៀនដែលសម្លាប់មនុស្ស អស់យ៉ាងច្រើន។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក ឌុយទែរតេ បញ្ជាក់ថា ICC «អត់ ប្រយោជន៍»។ ជាមួយគ្នានោះលោកបាន បង្ហាញពីការខកចិត្តទៅលើការចោទប្រកាន់ របស់លោកខាងលិចមកលើរដ្ឋាភិបាលរបស់ លោកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាដកខ្លួនចេញ ពី ICC ចំណែកប្រធានាធិបតីហ្វុីលីពីនក៏ នឹងធ្វើបែបនេះដែរក្នុងពេលដ៏ខ្លីខាងមុខ។ ពេលនេះលោកដើម្បីបញ្ជាក់ពីសកម្មភាពខាងលើក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ ថា ICC មិនបានបំពេញកាតព្វកិច្ចជាតុលាការអន្តរជាតិឯករាជ្យមានសិទ្ធិអំណាចពេញ លេញនោះទេ។ តាមការប្រកាសរបស់ ក្រសួងការបរទេសរុស្ស៊ីគឺ ICC ខ្វះប្រសិទ្ធភាពដោយបានចេញសេចក្តីសម្រេចបានតែ៤ប៉ុណ្ណោះក្នុងរយៈពេល១៤ឆ្នាំ ដែលបាន ចំណាយប្រាក់អស់ជាង១ពាន់លានដុល្លារ។
ភាគីរុស្ស៊ីក៏បានថ្កោលទោសដល់សេចក្តី សម្រេចរបស់ ICC ស្តីអំពីសង្គ្រាមរយៈពេល ៥ថ្ងៃរវាងរុស្ស៊ីនឹងប្រទេសជិតខាងហ៊្សកហ្ស៊ី កាលពីឆ្នាំ២០០៨។ រុស្ស៊ីបង្ហាញការខក ចិត្តនៅពេលដែល ICC មានសកម្មភាព បែបនេះ។
ការសម្រេចខាងលើរបស់រុស្ស៊ីកើត ឡើងក្រោយពេលដែល ICC បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថ្កោលទោសរុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀរបស់ អ៊ុយក្រែនដែលរុស្ស៊ីដាក់បញ្ចូលនៅក្នុងការ គ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ក្រៅពីនេះការសម្រេចដកខ្លួនចេញពី ICC របស់រុស្ស៊ីក៏កើតឡើងក្រោយពេលដែលប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង មូស្គូបានបំពានលើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសស៊ីរីដោយសារតែទាហានរុស្ស៊ីបានវាយប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់អស់ ជាច្រើន។
កន្លងមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ ចោទប្រកាន់ទៅលើប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ ពីបទសម្លាប់រង្គាលក្រៅ ប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកក្នុងរយៈពេល៣ខែនៃការកាន់អំណាចដោយបានសម្លាប់មនុស្សជិត៤ពាន់នាក់។
ពលរដ្ឋហ្វុីលីពីនជិត៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿង ញៀនដែលជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំងនោះ ហើយបានជាធ្វើឲ្យមានការថ្កោលទោស យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះ ក៏មានអាមេរិកផងដែរ។
កាលពីខែតុលា តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC បានព្រមានថា ការសម្លាប់ មនុស្សយ៉ាងច្រើននោះនឹងត្រូវតុលាការ អន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋា ភិបាល។
ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិ ថា «ល្ងង់ខ្លៅ» ដោយលោកបញ្ជាក់ថា គ្មាន អ្នកណាឆ្លាតជាងលោកឡើយ និងគំរាមថានឹងធ្វើឲ្យអាម៉ាស់ទាំងអស់គ្នា។
ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុងប្រទេសហ្វុីលីពីនក៏ដូចជាការប្រកាស របស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរនិង ប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស។
ហ្វុីលីពីនគឺជាសមាជិករបស់ ICC ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះប្រទេស នេះនឹងស្ថិតនៅក្នុងការត្រួតពិនិត្យ និងកាត់ ទោសរបស់ ICC ប្រសិនបើមានទោស។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីហ្វុីលីពីនបានចេញបញ្ជាឲ្យប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ដោយមិនមានទោសអ្វីឡើយ។ លោក ឌុយទែរតេ ក៏បានប្រកាសថា មានករណីសម្លាប់មនុស្សខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាលនឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ។
កន្លងមកសហគមន៍អន្តរជាតិ ពិសេស គឺអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាង ខ្លាំងដល់ប្រធានាធិបតីហ្វុីលីពីនដែលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ ផងដែរ។ សកម្មភាពទាំងនោះអាចធ្វើឲ្យ អ្នកនយោបាយប្រឆាំងនឹងលោក ឌុយទែរ តេ ព្រួយបារម្ភយ៉ាងខ្លាំងខ្លាចរងការបាញ់សម្លាប់ ហើយទម្លាក់កំហុសទៅលើគ្រឿងញៀនដូចជាអភិបាលក្រុងមួយរូបបានរងការបាញ់សម្លាប់នាពេលកន្លងមកអ៊ីចឹងដែរ៕  ដោយ ៖ សាធី

15282005_621818447989988_703244209_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print