Zoomer-X ទៀតហើយ! វាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅទឹកដីខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿង ហើយមកធ្វើសកម្មភាពប្រើបំពង់ទីបមកវាយប្លន់យកម៉ូតូZoomer X ពីយុវជនម្នាក់ខណៈកំពុងជិះម៉ូតូជិតដល់ផ្ទះ កាលពីវេលាម៉ោង៩និង១០នាទី នៅក្បែរបុរី៩៩៩ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

យុវជនរងគ្រោះមានឈ្មោះយាន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាសាកលវិទ្យាល័យធនធានមនុស្ស ស្នាក់នៅអង្គការទឹកនៃជីវិត ភូមិត្នោនជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំនើតនៅឯខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុប្អូនប្រុសរបស់គាត់បានជិះម៉ូតូម៉ាក Zoomer X ពណ៌ស ស៊េរី២០១៥ ទើបនិងទិញបាន១៥ថ្ងៃ ហើយមិនទាន់ធ្វើស្លាកលេខ ដោយជនរងគ្រោះបានជិះចេញពីរៀននៅសកលវិទ្យាល័យធនធានមនុស្សត្រឡប់មកផ្ទះវិញ ពេលជិះជិតដល់ខាងមុខផ្ទះទៅហើយ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកហង់ដាឌ្រីម មិនចាំស្លាកលេខ បានឌុបគ្នាមកឈប់ក្បែរហើយបានដកបំពង់ទីបវាយមកលើប្អូនគាត់បណ្តាលឲ្យដួល និងលើកយកម៉ូតូទៅបាត់តែម្តង ។

ក្រោយមកជនរងគ្រោះនិងសាច់ញាតិបងប្អូនបាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា ៕

img_8351 img_8352

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print