ឡា ទីន ត្រៀមប្រឡូកសិល្បៈជាថ្មីក្រោយបាត់មុខជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ឡា ទីន ដែលបានបាត់មុខពីអាជីពសិល្បៈជាច្រើនមកហើយនោះបានត្រៀមខ្លួនជាថ្មីជាមួយនឹងស្នាដៃការងារជាពិធីករនៅក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយ។ ការបង្ហាញមុខជាថ្មីនេះត្រូវបានលោកបញ្ជាក់ថា ព្រោះតែទើបនឹងបញ្ចប់ការសិក្សា និងមុខជំនួញក្រៅសិល្បៈហាក់ដំណើរការល្អ។

តារាសម្តែងលោកឡាទីន បានលើកឡើងថា លោកពិតជាសោកស្តាយសម្រាប់ឱកាសការងារសិល្បៈកន្លងមកព្រោះតែត្រូវបំពេញការងាររកស៊ីខ្លះ និងសិក្សាខ្លះ ប៉ុន្តែពេលនេះលោកបានបញ្ចប់ហើយ ហើយក៏ត្រៀមបង្ហាញវត្តមានទាំងក្នុងការសម្តែងវិញដែរ។ ពិសេសលោកក៏ត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយផងដែរ ប៉ុន្តែលោកសុំលាក់សិន។ លោកថា ក្រោយពីប្រកាសវិលរកឆ្នាំងចាស់វិញនេះដែរលោកទទួលបានការងារសម្តែងមួយចំនួនពីបណ្តាផលិតកម្មក្នុងស្រុក បូករួមទាំងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ អ្វីដែលលោកព្យាយាមនៅពេលនេះគឺការហ្វឹកហាត់ ការហាត់ប្រាណដើម្បីបន្ថយទម្ងន់ខណៈដែលផ្អាកការងារសិល្បៈទម្ងន់របស់លោកឡើងខ្លាំងនោះ។ លោកបន្តថា ដោយចិត្តស្រលាញ់ការងារសិល្បៈលោកមិនចង់បោះបង់ចោកទេ បើទោះបីជាលោកមានគម្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៀតក្តី។ លោកនៅមិនទាន់បញ្ជាក់បាននៅឡើយទេថា កម្មវិធីដែលលោកនឹងត្រូវចូលបំពេញការងារនោះគឺជាស្ថានីយទូរទស្សន៍អ្វី និងកម្មវិធីឈ្មោះអ្វីទេ គឺត្រូវរង់ចាំការបញ្ជាក់លម្អិតពីទូរទស្សន៍សិន។

ឡា ទីននិយាយថា លោកបានបើកលក់កាហ្វេមានឈ្មោះថាLatin Coffee and Noodle ស្ថិតនៅខាងក្រោយសាលាប៊ែលធីច្បារអំពៅកាលពីពេលកម្លងទៅ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយពេលនេះមានអ្នកជួយជំនួសដៃជើងច្រើនដែលធ្វើឲ្យលោកអាចសល់ពេលសម្រាប់បន្តការងារសិល្បៈ។ ទាក់ទិននឹងការសម្តែងវិញលោកនៅស្ទាក់ស្ទើរក្នុងការទទួលថតខ្សែភាពយន្តដែលចំណាយពេលក្នុងការថតច្រើនថ្ងៃ ព្រោះតែមិនចង់ឲ្យប៉ះពាល់ដល់ការងាររកស៊ី។

ទោះជាយ៉ាងណាលោកនៅតែចាំអ៊ុតមើលដែរថា តើការវិលប្រឡប់មកកាន់ការងារសិល្បៈជាថ្មីនេះនឹងទទួលបានការគាំទ្រច្រើនដូចម្តេចពីទស្សនិកជន ប៉ុន្តែលោកនឹងបន្តការព្យាយាមប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕

latin-6 latin-5 latin-2 latin-4 latin-1 latin-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print