មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ត្រូវនគរបាលឃាត់ខ្លួន នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យដែលជាមុខសញ្ញា ដ៏សកម្មក្នុងការជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បាននៅនឹងផ្ទះ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពជួញដូរសារធាតុញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះចេង សុផល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនមានថ្នំាញៀន១កញ្ចប់ ទូរស័ព្ទ៤គ្រឿង លុយជាង២៣ម៉ឺនរៀល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ គឺជាមុខសញ្ញាចាស់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់ ជាញឹកញាប់នៅក្នុងមូលដ្ឋាននេះ នៅមុនពេលឃាត់ខ្លួន ប្រជាពលរដ្ឋបានផ្តល់ព័តមានស្តីពីសកម្មភាពជនសង្ស័យដែលបានជួញដូរ លក់ទៅអោយអ្នកប្រើប្រាស់ ទាំងនៅមូលដ្ឋាននេះ និង មកពីកន្លែងផ្សេងៗស្ទើររាល់ថ្ងៃ ហើយថ្ងៃនេះបានធ្វើសកម្មភាពជាក់ស្តែងក៍កម្លាំងសម្ងាត់បានរាយការណ៍ សមត្ថកិច្ចនគរបាលក្រុង និង កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងបានសហការគ្នាព័ទ្ធចាប់បានតែម្តង ។

នៅពេលនេះជនសង្ស័យកំពុងសាកសួរយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី ៕

new-picture-3 new-picture-6 new-picture-5new-picture-4

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print